វិធីផ្សាំល្ហុងសម្រាប់ដាំ មានដើមទាប និងឆាប់ផ្លែ *វត្ថុត្រូវការ៖ ១-កាំបិតមុតតូចមួយ ២-ខ្សែសម្រាប់ចង ៣-ថង់ប្លាស្ទិចទំហំ៣x៣អ៊ីញ ៤-ស្រកីដូង ៥-ដីកំទេចស្លឹករុក្ខជាតិ ៦-ស្នៀតឈើ។
+វិធីផ្សាំ៖
១, ជ្រើសរើសដើមល្ហុងញី ណាដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាំ
២, បន្ទាប់មកកាត់ដើមនោះចោលទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើម
៣, យកកំទេចដី លាយជាមួយកំទេចស្រកីដូង (ដាក់ដី១/៣) រួចដាក់ចូលថង់ប្លាស្ទិច
៤, កាត់បញ្ចិត ជ្រៀកកូនខ្នែងដែលដុះនោះត្រង់គល់ពីក្រោមទៅលើ ប្រមាណ ១តឹក រួចយកស្នៀតឈើស៊កចូលចន្លោះនោះ
៥, វះថង់ខាងលើរួចយកដីចេញខ្លះ រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់នោះ បន្ទាប់មកស្រោចទឹកចូលឲ្យសព្វចូលក្នុងដីនោះ រួចយកខ្សែរុំជុំវិញឲ្យជាប់
៦, ដាក់ទឹកឲ្យវាក្នុងរយៈពេល ២ថ្ងៃម្តង ដាក់កម្រិតល្មមកុំឲ្យវាជាំពេក ឬមើលតាមជាក់ស្តែងថាវាស្ងួតឬអត់ ៧-រយៈពេលប្រមាណ ៤០ថ្ងៃ វានឹងចេញឬសដែលយើងអាចមើលឃើញនៅក្នុងថង់នោះដែលយើងអាចយកវាទៅដាំក្នុងផើងបាន។ រយៈពេលប្រមាណ២ខែជាងវានឹងចាប់ផ្តើមចេញផ្កាបានផលហើយ។
គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment