Wednesday, 10 August 2022

មាន់ក្រិច ឬចាបឡាក់🐔🐔

 

➡️មាន់ក្រិច ឬហៅម្យ៉ាងទៀតថា ចាបឡាក់ ជាប្រភេទមាន់ដែលមានតម្លៃថ្លៃគួរសម និងពេញនិយមសម្រាប់ជនជាតិចិន ប៉ុន្តែទីផ្សារមិនសូវទូលំទូលាយ។🐔🐔

មាន់ក្រិច ឬចាបឡាក់នេះភាគច្រើនត្រូវបានគេចិញ្ចឹមសម្រាប់លម្អនៅតាមផ្ទះ តាមរមណីយដ្ឋាន និងនៅតាមសួនសត្វជាដើមព្រោះមាន់ប្រភេទនេះមានសម្បុរប្លែកគួរឲ្យទាក់ទាញ។

➡️សាច់មាន់ក្រិច ខុសពីមាន់ស្រែ និងមាន់ដទៃ។ វាមានរសជាតិឆ្ងាញ់ ផ្អែម និងមានសាច់ស្វិត នេះតាមការបញ្ជាក់របស់លោក "វ៉ែន លាប" ហើយបានបន្ថែមថា មុខម្ហូបដែលពេញនិយមជាងគេ គឺសម្លរម្ជូរគ្រឿង ណាំង៉ូវ និងបបរគ្រឿង។

➡️ការចិញ្ចឹមមាន់ក្រិច មានរយៈពេល៣ខែ ដែលនឹងមានទម្ងន់៧ខាំទៅ១គីឡូក្រាម។ មាន់ក្រិច ចូលចិត្តស៊ីរុក្ខជាតិ ដូចជា ត្រួយស្មៅ ត្រកួន ជាដើម ជាអាហារ។ ដូច្នេះ វាត្រូវការរស់នៅតាមទីវាល ច្រើនជាងនៅក្នុងទ្រុង។ ម្យ៉ាងទៀត មាន់ក្រិច មានលទ្ធភាព ផ្ដល់ពងប្រមាណ ១០០គ្រាប់ក្នុងមួយរដូវ។ រដូវមាន់ក្រិចពង ចន្លោះចាប់ពីខែមេសារហូតខែកក្កដា។

រយៈពេលនេះ មាន់ក្រិច តែងពងជាប្រចាំរៀងរាល់មួយថ្ងៃមួយគ្រាប់៕

➡️ចំណេះដឹងកសិកម្មនិងការចិញ្ចឹមសត្វ 

➡️មាន់ក្រិច 

_________________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...