១,⭕បញ្ហាប្រព័ន្ធទឹកស្រោចស្រប់
កម្ពុជានៅជាប្រទេសកសិកម្មដែលពឹងផ្អែកលើទឹកភ្លៀងដោយសារតែប្រព័ន្ធធារាសាស្ត្រកសិកម្មនៅពុំទាន់មានគ្រប់គ្រាន់។ កសិផលខ្លះមានតម្លៃថ្លៃលើសពីគុណភាព ដោយសារតែកសិផលទាំងនោះពុំអាចផលិតបានដោយទៀងទាត់។ លើសពីនេះទៀតដើម្បីបូមទឹកប្រើប្រាស់ក្នុងស្រែ កសិករត្រូវការទុនជាច្រើនដើម្បីចំណាយលើថ្លៃទិញម៉ាស៊ីនបូមទឹក ក៏ដូចជាប្រេងសាំងជាដើម។ ជាមួយគ្នានេះ ក៏មានកសិករមួយចំនួនរៀបចំប្រព័ន្ធធារាសាស្រ្តដោយខ្លួនឯង តាមរយៈការជីកស្រះដើម្បីយកទឹកមកស្រោចស្រប់នៅលើកសិដ្ឋានរបស់ខ្លួនផងដែរ។ ដូច្នេះ ទុនដើម្បីវិនិយោគនៅលើការរៀបចំប្រព័ន្ធធារាសាស្រ្ត ត្រូវបានគេមើលឃើញថាមានតម្រូវការកាន់តែច្រើន ស្របនឹងការកើនឡើងនៃចំនួនកសិករដែលចង់បាននូវប្រព័ន្ធធារាសាស្រ្តបែបទំនើប។
២,⭕បញ្ហាទីផ្សារ
កសិផលដែលប្រមូលបានលក់ពុំដាច់ឬលក់បានតែក្នុងតម្លៃថោក។ ស្ថានភាពនេះធ្វើអោយកសិករមួយចំនួនបាត់បង់នូវទឹកចិត្តក្នុងការប្រកបរបរកសិកម្មរបស់គាត់។ នៅក្នុងចំណោមកសិករដែលបាក់ទឹកចិត្តទាំងនោះ មានចំនួនអ្នកដែលយករបរកសិកម្មធ្វើជារបរបន្ទាប់បន្សំ ហើយចេញទៅរកការងារធ្វើនៅទីក្រុងនិងក្រៅប្រទេសកាន់កើនឡើង។ ជាពិសេស ប្រជាកសិករដែលរស់នៅតំបន់ជាយដែនកម្ពុជានិងថៃ កំពុងជួបប្រទះនឹងបញ្ហាទាំងនេះជាញឹកញាប់។

៣,⭕បញ្ហាបច្ចេកទេស
បច្ចេកទេសក្នុងការដាំដុះ គឺពិតជាចាំបាច់ក្នុងការផលិតកសិផលដែលមានគុណភាព។ គេអាចគ្រប់គ្រងតម្លៃកសិផលបាន តាមរយៈការបង្កើនប្រសិទ្ធភាពនៃចំនួនការផលិតដោយប្រើប្រាស់នូវបច្ចេកទេស។ យ៉ាងណាមិញ ដើម្បីធ្វើការស្រាវជ្រាវនូវបច្ចេកទេសទាំងនោះ ទាមទារអោយមានសហគមន៍ផ្សព្វផ្សាយ ឬសហគមន៍ដែលអាចអោយប្រជាកសិករទទួលការបណ្តុះបណ្តាលអំពីបច្ចេកទេសទាំងនោះ។
៤,⭕បញ្ហាទំនាក់ទំនង
ការបង្កើតសហគមន៍កសិករពោលគឺដូចជាសមាគមកសិកម្មនៅប្រទេសជប៉ុនជាដើមពិតជាមានភាពចាំបាច់។ តាមរយៈសហគមន៍នេះ ក្រៅពីការសហការគ្នាទៅវិញទៅមកជាច្រើនផ្នែកដូចជា៖ ការទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ការស្រាវជ្រាវរួមគ្នាអំពីផ្នែកបច្ចេកទេស ក៏ដូចជា ការវិនិយោគរួមគ្នាចំពោះការបង្កើតឡើងនូវរោងចក្រកែច្នៃជាដើម កសិករក៏អាចធ្វើការសម្របសម្រួលកសិផលដែលប្រមូលបាន អោយឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានផងដែរ។
៥,⭕បញ្ហាអាកាសធាតុ
នៅប្រទេសកម្ពុជាមានគ្រោះធម្មជាតិដូចជាទឹកជំនន់ និងការរាំងស្ងួតជាញឹកញាប់។ ដោយសារកសិករខ្មែរភាគច្រើននៅពឹងផ្អែកលើការធ្វើកសិកម្មបែបបុរាណ ដូច្នេះពួកគាត់ងាយស្រួលនឹងទទួលនូវផលប៉ះពាល់ដោយសារអាកាសធាតុ។ ជាពិសេស ប៉ុន្មានឆ្នាំកន្លងនេះមានកសិករខ្មែរជាច្រើន បានរងផលប៉ះពាល់មួយចំនួនដូចជាបញ្ហាគុណភាពដី និងសត្វល្អិតជាដើម ដោយការប្រែប្រួលនៃអាកាសធាតុ។
៦,⭕បញ្ហាទុន
ចំពោះបញ្ហាទុនវិញ មានកសិករជាច្រើននៅខ្វះខាតទុន ដើម្បីវិនិយោគលើការរៀបចំប្រព័ន្ធកសិកម្មបែបទំនើប ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់កសិករខ្មែរនៅពុំទាន់ធូធារនៅឡើយ។ ដូច្នេះមានកសិករជាច្រើនបានខ្ចីទុនដោយមានកម្ចីការប្រាក់ខ្ពស់ពីធនាគារ (ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ក្នុងការវិនិយោគនេះ។ ទោះបីជាមានការកំណត់ពីរដ្ឋាភិបាលអោយកាត់បន្ថយនូវថ្លៃការប្រាក់កម្ចីក្តីនៅមានកសិករដែលនៅជំពាក់ប្រាក់ធនាគារច្រើននៅឡើយផ្ទុយពីកសិករដែលសងប្រាក់បានត្រឹមត្រូវ។ ដូច្នេះ មានកសិករខ្មែរជាច្រើនជួបបញ្ហាខ្វះទុន ដោយសារតម្លៃនៃការវិនិយោគលើការរៀបចំប្រព័ន្ធកសិកម្មមានកម្រិតខ្ពស់។

👉 ការចង់បានរបស់កសិករ✅
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទាមទារអោយមានរបបសហការណ៍រួមគ្នារវាងរដ្ឋនិងឯកជន។ ជាដំបូង ប្រការចាំបាច់គឺការជម្រុញការបង្កើតឡើងនូវសហគមន៍កសិករ ជាមួយនឹងការបង្កើតឡើងនូវប្រព័ន្ធអប់រំកសិកររបស់រដ្ឋាភិបាល។ ប្រការសំខាន់បន្ទាប់គឺ ការមានទុនបម្រុងសម្រាប់ការវិនិយោគ និងថែរក្សានូវប្រព័ន្ធធារាសាស្រ្តនៅក្នុងសហគមន៍។ ការសម្របសម្រួលទីផ្សារនិងការផ្តោះប្តូរព័ត៌មាននៅក្នុងសហគមន៍ដើម្បីអោយការផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារដំណើរការបានរលូន ក៏ជាប្រការសំខាន់ផងដែរ។ ដូច្នេះ ការធ្វើអោយប្រសើរឡើងនូវការសហការគ្នារវាងរដ្ឋាភិបាលនិងវិស័យឯកជន ព្រមទាំងគ្រឹះស្ថានសិក្សា តាមរយៈការជម្រុញនូវកម្មវិធីអប់រំកសិករនិងធនធានមនុស្សជំនាន់ក្រោយនិងការស្រាវជ្រាវលើវិស័យកសិកម្មជាដើម ក៏ជារឿងសំខាន់ផងដែរ៕
_______________________________________
គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment