បច្ចេកទេសធ្វើអោយគេអាចបណ្តុះកូនចេក ចេញពីក្តិលចេក ១ដើម បានកូនចេកចំនួន ចាប់ពី ១០ដើម រហូតដល់ ៣០ដើម ដោយប្រើពេលតែ ២ខែប៉ុណ្ណោះ។
ការបំបែកដោយក្តិល (PIF technical) មានប្រសិទ្ធភាពបន្ទាប់ពី បច្ចេកទេសបំបែកជាលិកា (tissue culture) ដែលការបំបែកជាលិកា កូនចេកក្រមុំមួយដើម អាចបំបែកកូនចេកបាន ចាប់ពី ៦០ដើម ទៅ ១០០ដើម។ការបំបែកដោយក្តិល (PIF technical) មានដំណាក់កាលដូចតទៅ៖
១) ការរៀបចំ រោងថ្នាលបណ្តុះ៖
រោងបណ្តុះ អាចធ្វើពីឬស្សី ជារោង ៤ជ្រុង ឬ រោងដូចក្នុងរូបភាព កំពស់មួួយម៉ែត្រ ២តឹកពីដី។ ត្រូវរៀបចំនៅទីតាំង ដែលអោយត្រូវពន្លឺថ្ងៃ តែ ២០% ទៅ ៣០%ប៉ុណ្ណោះ ដោយប្រក់ស្លឹក គ្របធាងដូង ឬ គ្របស្បៃកាត់បន្ថយកំដៅច្រើនជាន់ ឬប្រក់ក្រណាត់គូតុងក្រាស់ៗ ពី ខាងលើ។ មានក្បាំងសម្រាប់ដាក់អាចម៍រណា ដែលខ្ពស់ផុតពីដី ពី ២តឹក ទៅ ៣តឹក។ ត្រូវមានថង់ផ្លាស្ទិកក្រាស់ សម្រាប់គ្របអោយជិត កុំអោយខ្យល់ចូល។
២) ការសំលាប់មេរោគផ្សិត និង បាក់តេរី ពីអាចម៍រណា សម្រាប់ជាសារជាតិចិញ្ចឹមបណ្តុះ ៖
អាចម៍រណាឈើ មានប្រសិទ្ធភាពជាងគេបំផុត ក្នុងការបណ្តុះកូនចេក។ អាចម៍រណា មានជ័រឈើ ដែលជាសារជាតិចិញ្ចឹមល្អបំផុតក្នុងការបណ្តុះឬស និងចិញ្ចឹមដើម និងស្លឹក។
ហាមយកចំបើង ដែលរើចេញពីរោងបណ្តុះផ្សិត មកបណ្តុះកូនចេក ព្រោះសំបូរមេរោគផ្សិត។ មុននឹងដាក់ក្តិលចេក ចូលទៅបណ្តុះ ត្រូវសម្លាប់មេរោគអាចម៍រណាសិន។ អាចម៍រណាអាចលាយនឹងកន្ទក់បាន។ ត្រូវចំហុយអាចម៍រណានោះ រយៈពេល១៥នាទី ទៅ៣០នាទីសិន ដោយធុងដាក់លើភ្លើង ឬចំហុយដោយទឹកពុះ ឬចំហុយដោយឃ្លុំបេជិតកំដៅពី ៨០អង្សាសេ ទៅ ១២០អង្សាសេ។ បន្ទាប់ពីចំហុយសម្លាប់មេរោគរួចរាល់ហើយ ត្រូវយកអាចម៍រណានោះ ទៅចាក់ក្រាល ក្នុងថ្នាលបណ្តុះចេក ដោយគ្របថង់ផ្លាស្ទិក រុំកៅស៊ូបិតអោយជិត កុំអោយខ្យល់ចូល។
៣) ការចិតក្រឡឹងសំបកចេកចេញពីក្តិល ៖
បន្ទាប់ពីគាស់ដើមចេកយកមកលាងទឹកអោយជ្រះដី រួចរាល់ហើយ គឺត្រូវចិតក្រឡឹង បកសំបក ម្តងមួយស្រទាប់ៗ កុំអោយដាច់ភ្នែកកូនចេក តែខាងក្រោមក្តិល ត្រូវចិតឬសចេកចាស់ៗ ចេញអោយអស់។ កាំបិតដែលចិត ត្រូវស្ងោរសំលាប់មេរោគសិន មុននឹងចិត ឬលាងនឹងអាល់កុល ឬទឹកអូសាវែល រួចដុតភ្លើង។ បន្ទាប់ពីចិតក្តិលចេករួចរាល់ហើយ ត្រូវលាងទឹកវាអោយស្អាតជ្រះដីល្អ។ ការចិតនេះ អាចប្រើកាំបិតស្តើង ពុះជា៤តែមិនមែនពុះអោយដាច់ទេ គឺពុះសាច់ខាងលើ ដើម្បីចែកប្លុកកោសិកា។
៤) ការសម្លាប់មេរោគផ្សិត បាក់តេរី ពីក្តិលចេក និងការរៀបចំក្តិលចេកចូលថ្នាលបណ្តុះ ៖
ការសម្លាប់មេរោគចេញពីក្តិលចេក ដែលបានចិតរួច អាចប្រើវិធី ៣យ៉ាង ១អាចក្រឡុកលាងនឹងអាល់កុល (បើមានលទ្ធភាព) ២អាចក្រឡុកលាងជាមួយនឹងទឹកអូសាវែលដែលលាយជាមួយនឹងទឹកបិត(បើមានលទ្ធភាព)។ ៣អាចដាំទឹកអោយពុះ ហើយយកក្តិលចេកទាំងនោះ ដាក់ចូលត្រឡប់ឡើងចុះរយៈពេល ១៥វិនាទី ទៅ៣០វិនាទី សឹមលើកចេញមកវិញ។ អាល់កុល និង អូសាវែលអាចក្រឡុក រយៈពេល ៣នាទីបាន យ៉ាងយូរបំផុត៥នាទី ដើម្បីអោយងាប់មេរោគ ជាពិសេសមេរោគផ្សិត ដែលជាហេតុធ្វើអោយក្តិលចេករលួយ។
៥) ការកាត់កូនចេក ដែលដុះមកធំជាងគេចេញ ដើម្បីអោយកូនចេកដុះច្រើន ៖
បន្ទាប់ពីសម្លាប់មេរោគរួចរាល់ហើយ យើងត្រូវយក ក្តិលចេកមកដាក់តំរៀបក្នុងថ្នាល ដោយកប់ចូលជ្រៅទៅក្នុងអាចម៍រណា ដោយទុកខាងលើបន្តិច មិនអោយលិចកប់បាត់ទាំងស្រុងទេ។
បន្ទាប់ពីកប់ហើយ ត្រូវស្រោចទឹក ដោយប្រើទឹកថ្លាល្អ បើមានទឹកភ្លៀងត្រងទុក យកទៅស្រោច ជាការល្អ ព្រោះទឹកភ្លៀង មានវីតាមីនផង និងជីវជាតិផង។ ហាមយកទឹកល្អក់ ដែលមានលាយដីយកទៅស្រោច ព្រោះអាចងាយនឹងកើតផ្សិត។
ត្រូវស្រោចទឹក អោយអាចម៍រណាសើមជាប្រចាំ។
១សប្តាហ៍ក្រោយមក ក្តិលចេកក៏ចាប់ផ្តើម ដុះឬស។ ២ទៅ ៣សប្តាហ៍ក្រោយមក ក៏មានកូនចេក ដុះឡើងមក។ តែកូនចេកដែលដុះ ដំបូងនេះ មិនមានចំនួនដើមច្រើននោះទេ ដូច្នេះ កូនចេកដំបូងនេះ ត្រូវយកកាំបិតកាច់ផ្លែ ឬកាំបិតស្តើងៗ កាត់ចេញ ហើយពុះគល់កូនចេកនោះជា៤។ រយៈពេលក្រោយមកក្តិលចេកនោះ ដុះកូនកាន់តែច្រើន។ រាល់ពេលស្រោចទឹករួចរាល់ ត្រូវបិតថង់អោយជិត កុំអោយខ្យល់ចូល។

៦) ការបំបែកកូនចេក ចេញពីក្តិល ដាក់ចូលកន្ទោង ៖
បន្ទាប់ពីកូនចេកដុះច្រើនមក យើងអាចយកកាំបិតកាច់ផ្លែ ឬ កាំបិតមុតស្តើង ច្រឹបកូនចេក អោយដោយសាច់ក្តិលមួយជ្រុងមូល រូចដាក់ដាំចូលក្នុងកន្ទោង ដែលមានដីលាយជីកំប៉ុស្ត៍ សម្លាប់មេមេរោគរួចរាល់ ដោយតំរៀបគ្នាក្នុងថ្នាលថ្មី គ្របថង់ផ្លាស្ទិកបិតជិតខ្យល់ដូចគ្នា ហើយមានដំបូលពីខាងលើ មិនអោយត្រូវពន្លឺថ្ងៃ។ ដាក់បែបនេះ រយៈពេល ពី ១សប្តាហ៍ ទៅ ១០ថ្ងៃ រហូតដល់ចាប់ឬស ដោយមានការស្រោចទឹក ជាទៀងទាត់ធម្មតា។
៧) ការដាំកូនចេកពីកន្តូងចូលថង់ខ្មៅ ៖
បន្ទាប់ពីកូនចេក ចាប់ឬស នៅក្នុងកន្ទោង ល្មមហើយ យើងអាចដាំ កូនចេកនេះ ចូលទៅក្នុងថង់ខ្មៅ ដែលមានចោះប្រហោង ដោយដាក់តំរៀប នៅក្រោមស្បៃកាត់បន្ថយ ពន្លឺថ្ងៃ រហូតដល់កូនចេកនេះ រឹងមាំ ល្មមដាំ ស្លឹក៣ ស្លឹក៤ ស្លឹក៥។
៨) ការបន្សាំអាកាសធាតុអោយកូនចេក ៖
មុននឹង យកកូនចេកនេះ យកទៅដាំលើដី ត្រូវរៀបចំភ្ជួររាល់ដី ជាច្រើនលើកច្រើនសារ រួចស្វាន រណ្តៅ ឬជីករណ្តៅរួចរាល់។ ត្រូវបកស្បៃ អោយកូនចេកទាំងនេះ ត្រូវពន្លឺថ្ងៃ ពី ១ថ្ងៃ ទៅ ៣ថ្ងៃសិន ទើបយកទៅដាំ។

បញ្ជាក់ ៖ ពេលវេលា ដែលចាប់ផ្តើមបណ្តុះបានល្អ គឺ ចាប់ពីចុងខែ៥ រហូតដល់ ខែ ១២។ ហាមបណ្តុះនៅ ចុងខែ ២ ខែ ៣ និងខែ ៤ ព្រោះអាកាសធាតុក្តៅខ្លាំងណាស់ ធ្វើអោយក្តិលចេកដែលបណ្តុះនោះរលួយខូចអស់៕
សូមអរគុណ!!
គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment