Tuesday, 2 August 2022

ដំណាប់ត្នោតទុំ🍞🍣🍟

ផលប្រយោជន៍នៃត្នោតទុំយើងអាចយកវាទៅធ្វើបង្អែម បានដូចជា៖ នំអាកោត្នោត, ចាហួយត្នោត,នំត្នោតបាយដំណើប,នំត្នោតម្សៅ, នំត្នោតចំហុយ។ល។ ខាងក្រោមនេះយើងនឹងទៅមើលពីរបៀបធ្វើដំណាប់ត្នោតទុំមានរស់ជាតិឆ្ងុយឆ្ងាញ់៖

១, ធាតុផ្សំ៖

- ត្នោតទុំចំនួន៥ទៅ១០ផ្លែ

- អំបិលកន្លះស្លាបព្រាបាយ។

៣, របៀបធ្វើ:

យកត្នោតទុំទៅលាងទឹកទាំងសំបកឱ្យបានស្អាតជាមុន រួចយកសំបកចេញទុកតែសាច់ ច្របាច់យកសាច់របស់វា។ យកអំបិលទៅដាក់ក្នុងសាច់ត្នោតទុំ ដែលបានដុសរួចច្របាច់យកសាច់ចេញឱ្យអស់ និងយកសរសៃទៅបោះចោលយកសាច់ត្នោតទៅចាក់ចូលក្នុងឆ្នាំង រួចដាំលើភ្លើងកូររហូតដល់ដាច់ទឹកអស់ដូចធ្វើនំកូរដែរ

ទុកវាឱ្យត្រជាក់ រួចយកទៅដាក់លើស្លឹកចេកកៀរវាឱ្យស្មើស្តើងៗល្មម។ យកដំណាប់ត្នោតនោះទៅដាក់ហាលថ្ងៃឱ្យស្ងួតរួចយកទៅច្រកទុកនៅក្នុងកែវដោយគ្របវាទុកឱ្យជិតជាការស្រេច។ ដំណាប់ត្នោតទុំនោះមានរសជាតិឆ្ងាញ់ ហើយអាចរក្សាទុកបានយូរទៀតផង។

- ក្រៅពីធ្វើអាហារឬបង្អែម ផ្លែត្នោតទុំមានប្រយោជន៍សំខាន់សំរាប់យកមកបំប៉នគោ។ មេគោទើបសំរាលកូនបាន១ថ្ងៃឬ២ថ្ងៃ ត្រូវយកផ្លែត្នោតទុំអោយវាស៊ីដើម្បីបង្កើនកំលាំងនិងសំបូរទឹកដោះ។ បើវាមិនស៊ីទេយើងជាម្ចាស់អាចយកវាច្របាច់យកសាច់ ដាក់ក្នុងបំពង់ឬដបកែវច្រកចូលក្នុងមាត់របស់វាអោយវាលេប។ បើមានច្រើនកាលណាល្អកាលនោះ។ 

- នៅមានប្រយោជន៍ពិសេសមួយទៀត គឺផ្លែត្នោតទុំ យើងយកវាទៅដាក់ក្រោមដើមដំណាំដែលមានផ្លែ ដើម្បីទាក់ទាញអោយមេអំបៅឬសត្វល្អិតបំផ្លាញដំណាំ វាមករោមលើផ្លែត្នោតទុំហើយផ្លែឈើក្នុងចំការគឺត្រូវបានរួចផុតពីសត្វបំផ្លាញ។ អ្នកខ្លះគេយកផ្លែត្នោតជ្រលក់ថ្នាំពុលដាក់ក្រោមដើមដំណាំឬបន្លែយកផ្លែ ដើម្បីសម្លាប់សត្វមេអំបៅនិងសត្វល្អិត៕ 


_________________________________


Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...