Tuesday, 26 July 2022

ជំងឺរលួយលើដំណាំល្ហុង🌱🌱🍀🍁🍁

(រូបភាពទី៣)

នេះគឺជាសញ្ញានៃជំងឺរលួយឬស Phytophthora rots ដែលជាទូទៅកើតមានឡើងនៅលើ ស្លឹក ដើម ហើយនិងផ្លែ។ ហើយជាធម្មតាវារាលដាលនៅពេលមានភ្លៀងធ្លាក់ជោគជាំ (ខ្ចាយស្ព័រពេលមានភ្លៀង) និងស្របពេលដែលមានខ្យល់ (ធ្វើឲ្យស្ព័ររបស់ឆ្សិតហើរក្នុងខ្យល់)។ ជំងឺនេះកើតឡើងខ្លាំងនៅពេលដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ហើយមុនពេលមានភ្លៀងអាកាសធាតុក៏ក្ដៅហួតហែងខ្លាំង។ ល្ហុងដែលមាន ផ្ទុកជំងឺនិងលេចចេញនូវស្នាមរបួស និងមានទឹកលេចជោគជាំ ហើយនិងបន្ដរលួយរហូតដល់ចំណុចកណ្ដាលនៃដើម (មើលរូបភាពទី៣)។ នៅក្នុងរូបភាព យើងអាចឃើញថាជំងឺបានវាយលុកចូលទៅដល់ចំណុចកណ្ដាលនៃដើមហើយ ដោយឃើញនូវសរសៃពណ៌សរបស់ដើម។ ដង្កូវពណ៌សជាប្រភេទដង្កូវដែលតែងតែរស់នៅលើរបស់ដែលងាប់រលួយ (មើលរូបភាពទី ១ និង២)។ 

(រូបភាពទី១)

នៅពេលដែលជំងឺវាយលុកដល់ប្រព័ន្ធឬស វានឹងធ្វើឲ្យដំណាំក្រិន ហើស្លឹកនឹងប្រែជាពណ៌លឿង មិនយូរប៉ុន្មានស្លឹកនឹងធ្លាក់ចុះ ដោយបន្សល់ទុកស្លឹកពណ៌លឿងមួយចំនួននៅផ្នែកខាងចុង (មើលរូបភាពទី៤)។ នៅទីបំផុត ឬសរបស់ល្ហុងនឹងលេចចេញភាពរលួយ ហើយក្លាយជាម្សៅហុយពណ៌ត្នោត ឬក្រមៅ (មើលរូបភាពទី៥) ហើយល្ហុងដែលទទួលរងជំងឺនឹងងាប់នៅពេលមួយ។

(រូបភាពទី២)

ដំណាំល្ហុងដែលទទួលរងជំងឺ Phytophthora rots នឹងបាត់បង់ភាពរឹងម៉ាំនៃលំនឹងដើម នឹងរហ័សដួលដោយសារខ្យល់ខ្លាំង (មើលរូបភាពទី៦)។ ប្រសិនបើនៅក្នុងចំការរបស់អ្នកឃើញមានល្ហុងដែលដូចទៅអ្វីដែលបានរៀបរាប់ខាងលើ និងកំពុងទទួលរងជំងឺរលួយឬស Phytophthora rots នេះ អ្នកគួរតែដកវាចោលដើម្បីទប់ស្កាត់ការរាលដាលដែលនាំឲ្យគ្រោះថា្នក់ដល់ដើមផ្សេងទៀត។ 

(រូបភាពទី៤)

សម្រាប់ដីដែលធ្លាប់កើតមានជំងឺ ឬទើបតែដកដើមល្ហុងដែលមានជំងឺចេញ គួរតែកុំជួស ឬដាំកូនល្ហុងបន្ដរអី យ៉ាងហោចណាស់ទុកដីហាលចោលរយះពេលយ៉ាងតិច ៣ខែ គោលបំណងនៃការហាលដីគឺដើម្បីសម្លាប់មេរោគ ជាពិសេសគឺស្ព័ររបស់ផ្សិត។ ដីដែលជាំទឹក ឬលេចទឹកគឺជាកន្លែងដែលជំងឺតែងតែកើតមានឡើង ដូច្នេះដីដែលប្រសើរសម្រាប់ដំណាំល្ហុងគឺដីដែលច្រោះទឺកបានល្អ មិនជាំទឹ ឬលេចទឹកនោះឡើយ។

(រូបភាពទី៥ និងទី៦)
_________________________________


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...