Friday, 24 June 2022

តើយើងគួរតែចូលរួមចំណែកអ្វីខ្លះដើម្បីជួយឲ្យវិស័យកសិកម្មនៅកម្ពុជា?

វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងដឹងស្រាប់ហើយថាកម្ពុជាជាប្រទេសមួយដែលមានដីអំណោយផលទៅលើវិស័យកសិកម្មដែលអាចជួយដល់ប្រជាជនកម្ពុជាដាំដុះ ធ្វើស្រែ ចំការ ឬដាំដំណាំផ្សេងៗផងដែរយ៉ាងណាមិញដោយសារតែវិស័យកសិកម្មមានសក្តានុពលសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជាតើយើងគួរតែចូលរួមចំណែកអ្វីខ្លះដើម្បីជួយឲ្យវិស័យកសិកម្មនៅកម្ពុជាយើងមានការរីកចម្រើន?ខាងក្រោមជាចំណុចសំខាន់បួនយ៉ាងដែលក្នុងនាមយើងជាពលរដ្ឋគួរចូលរួមលើវិស័យមួយនេះ។

១, ចូលរួមព្រឹត្តិការណ៍ដែលទាក់ទងនឹងកសិកម្ម៖ ស្វែងរកកម្មវិធីដែលមានទាក់ទងជាមួយកសិកម្មដែលទទួលបានការគាំទ្រនៅក្នុងតំបន់របស់អ្នកដើម្បីធានាឱ្យបាននូវឱកាសការអប់រំនិងការកម្សាន្តទាំងនេះពីកសិកម្ម។

២, គាំទ្រផលិតផលរបស់កសិករក្នុងស្រុក៖ ជាមធ្យោបាយងាយស្រួលបំផុតមួយដែលអាចជួយគាំទ្រផលិតផលកសិកម្មរបស់កសិករនៅក្នុងស្រុកដើម្បីការចូលរួមឲ្យកសិកម្មសហគមន៍របស់អ្នកមានការីកចម្រើនអាចជួយលើកស្ទួយជីវភាពរបស់កសិករបានមួយកម្រិតព្រមទាំងអាចកសាងទំនាក់ទំនងល្អជាមួយពួកគេបានផងដែរ។

៣, ដាំដំណាំដោយខ្លួនឯង៖ មិនមែនមានតែកសិករទេដែលអាចដាំដំណាំបៃតងបាន ក្នុងនាមយើងអ្នកចូលចិត្តកសិកម្មឬជាអ្នកចូលចិត្តទទួលទានបន្លែបៃតងក៏អាចស្វែងយល់បន្ថែមអំពីកសិកម្មដោយអាចធ្វើវានិងដាំសួនច្បារដោយខ្លួនឯងបានផងដែរហើយអ្នកក៏អាចដាំដុះដំណាំនៅក្នុងផ្ទះឬធុងតូចបានដែរប្រសិនបើអ្នកមិនមានកន្លែងទំនេរច្រើនក៏ដោយ។

៤, ចូលរួមជាមួយអង្គការកសិកម្ម៖ យុវជនអាចចាប់ផ្តើមការងារកសិកម្មដោយចូលរួមក្នុងអង្គការដែលផ្តោតលើវិស័យកសិកម្មជាចម្បងហើយកម្មវិធីទាំងនេះអាចបង្រៀនមេរៀនជីវិតដ៏មានតម្លៃតាមរយៈការខិតខំនិងសកម្មភាពរួមមានការដាំដំណាំ ជំនាញបច្ចេកទេសផ្សេងៗនឹងជម្រុញឲ្យមានការបង្កើតថ្មីនិងអ្វីៗជាច្រើនទៀត។

ជារួមមកយើងទាំងអស់គ្នាគួរតែចូលរួមអភិវឌ្ឍន៍លើវិស័យកម្មរបស់កម្ពុជាយើងឲ្យមានការរីកចម្រើនពោលគឺអាចជួយឲ្យប្រទេសកម្ពុជាយើងកាត់បន្ថយការនាំចូលទំនិញកសិកម្មពីប្រទេសជិតខាងបានច្រើនហើយប្រជាកសិករក៏អាចមានជីវភាពធូរធារជាងមុនដោយសារពួកយើងបានជួយគាំទ្រផលិតផលកសិកម្មនៅក្នុងស្រុកផងដែរ៕

_________________________________


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...