Friday, 27 May 2022

ត្រាក់ទ័របញ្ជាដោយកម្មវិធីទូរសព័្ទ App ក្លាយជាដំណោះស្រាយថ្មីសម្រាប់កសិកម្មពិភពលោក📱🚜🌱

ពលរដ្ឋដែលរស់នៅលើភពផែនដីនឹងមានកំណើនរហូតទៅដល់ ៩ ៧០០លាននាក់នៅឆ្នាំ២០៥០ខាងមុខ ដែលជាតួលេខមួយត្រូវបានព្យាករណ៍ដោយអង្គការសហប្រជាជាតិ ហើយអ្នកជំនាញបានព្រមានថា តម្រូវការផលិតកម្មបែបម្ហូបអាហារនឹងមានចំនួនកើនឡើងដល់ទៅទ្វេដងផងដែរ។

កត្តាដូចដែលបានលើកឡើងខាងលើនេះបានក្លាយទៅជាចំណោទបញ្ហាមួយសម្រាប់មេដឹកនាំពិភពលោក ដែលត្រូវតែមានដំណោះស្រាយនិងបំពេញឲ្យបាននូវតម្រូវការចាំបាច់មួយនេះ។ មួយក្នុងចំណោមគំនិតច្នៃប្រឌិត និងដំណោះស្រាយថ្មីៗ ដែលអាចត្រៀមសម្រាប់អនុវត្តនាពេលខាងមុខនោះគេសង្កេតឃើញមានបច្ចេកវិទ្យាដ៏គួរឲ្យចាប់អារម្មណ៍មួយដែលអាចប្រតិបត្តិការរថយន្តត្រាក់ទ័រជាមួយនឹងសមត្ថភាពធ្វើការ និងបើកបរដោយស្វ័យប្រវត្តិ។

បច្ចេកវិទ្យាថ្មីដែលត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយក្រុមហ៊ុន John Deer ត្រាក់ទ័រកសិកម្មត្រូវបានកកើតឡើងជាមួយនឹងសមត្ថភាពដ៏អស្ចារ្យមិនចាំបាច់ត្រូវការអ្នកបើកបរ ឬបញ្ជានៅក្បែរឡើយដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ Mobile App ប៉ុណ្ណោះ។

ត្រាក់ទ័រកសិកម្មថ្មីនេះបំពាក់មកជាមួយនឹងកាម៉េរាដល់ទៅ ១២គ្រាប់ ដែលអាចត្រួតពិនិត្យ ស្កេន និងកំណត់ចំណាំទៅលើឧបសគ្គនានាក្នុងពេលកំពុងធ្វើការ និងបើកបរ។ កសិករអាចប្រើប្រាស់ App ក្នុងការបញ្ជាត្រាក់ទ័រកសិកម្មពីចំងាយបានយ៉ាងមានប្រសិទ្ធភាព។

ក្រុមហ៊ុនដដែលនេះធ្លាប់បានអះអាងថា ត្រាក់ទ័ររបស់ខ្លួនអាចដំណើរការការងារយ៉ាងជំនាញ និងច្បាស់លាស់បំផុត ហើយអត្រាខុសឆ្គងដែលអាចកើតឡើងមានទំហំត្រឹមតែ១អ៊ីញប៉ុណ្ណោះ។ កាន់តែអស្ចារ្យជាងនេះ ត្រាក់ទ័រកសិកម្មនេះអាចដំណើរការ ១០០ភាគរយជាមួយនឹងថាមពលអគ្គិសនី និងមិនមានការបំពុលអាកាសឡើយ។ ទោះបីជាយ៉ាងណាក្តី ត្រាក់ទ័រកសិកម្មគ្រាន់តែជាផ្នែកមួយនៃបច្ចេកវិទ្យាថ្មីដែលអាចប្រើប្រាស់សម្រាប់ការងារកសិកម្មតាមបែបបច្ចេកវិទ្យារបស់ John Deer ប៉ុណ្ណោះ ដោយក្រុមហ៊ុនក៏មានវត្តមាននៃបច្ចេកវិទ្យាធ្វើកសិកម្មដោយស្វ័យប្រវត្តិផ្សេងទៀត ដូចជាដ្រូន និងឧបករណ៍សម្លាប់សត្វល្អិតដោយប្រើប្រាស់កាំរស្មីឡាស៊ែរជាដើម៕


Credit: AMS Economy



No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...