ជីធម្មជាតិEM ត្រូវបានប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ដែលមានសមត្ថភាពជួយឱ្យកសិផលរបស់កសិករ លូតលាស់បានល្អ និងបានទិន្នផលខ្ពស់។
របៀបផលិតមេជីធម្មជាតិ EM៖
១. វត្ថុធាតុដើម៖
-កន្ទក់ម៉ដ្ឋ ឬម្សៅមី ឬម្សៅសណ្ដែក១គីឡូក្រាម
-ស្ករត្នោត ឬស្ករស ឬស្កររងូ០,៣គីឡូក្រាម
-ដីដំបូក ឬដីមមោគខ្មៅនៅគុម្ពឬស្សី១គីឡូក្រាម
-ទឹកស្អាត ១-១,២លីត្រ
២. សម្ភារៈ៖
-ក្រណាត់ ឬស្បៃពណ៌ស ទំហំ ៨តឹកx៨ ១ឬ២
-ចាន ឬថាស ជ័រចំនួន ១
-កូនពាងស្ករ ឬធុងជ័រ(ធុងប៉េត្រូ) និងគ្រប ចំណុះ១០-២០លីត ចំនួ ន ១
-ជ័រស្បៃមុង ឬតំរងមួយ
-ដបទឹកសុទ្ធ ឬពីដុងជ័រ ចំនួន ១ឬ២
៣. វិធីធ្វើ៖
ដើម្បីទទួលបានមេជីធម្មជាតិEMយើងត្រូវធ្វើវាជា2ដំណាក់កាល៖
ក) ដំណាក់កាលទីមួយ
-យកដីដំបូក ឬដីមមោគខ្មៅបុកឲ្យម៉ដ្ឋហើយរែងយកដីម៉ដ្ឋទំងន់ ១ គ.ក្រ
-យកកន្ទក់ម៉ដ្ឋល្អ ១គក្រមកច្របល់ជាមួយដីដំបូកដែលបានរែងរួចឲ្យក្លាយជាល្បាយតែមួយ។
-យកស្ករត្នោត ឬស្ករសទំងន់៣ខាំមកច្របាច់លាយជាមួយទឹកស្អាតចំនួនកន្លះលីត្រឲ្យរលាយ ជាល្បាយទឹករួចយកមកចាក់ចូលជាមួយដំល្បាយកន្ទក់និងដីដំបូកម៉ដ្ឋដោយច្របល់ចូលគ្នាឲ្យសព្វ និងចាក់ទឹកចូលបន្ថែមរហូតសើមសព្វល្មមអាចពូតជាដំបាន (ដំមូលឬដំសំប៉ែត) ។
យកក្រណាត់ស្បៃមកវេចខ្ចប់ ដុំកន្ទក់និងដីដំបូកដែលមានសំណើមនោះដោយចងរុំមុខឲ្យជិត រួច លើកយក មកដាក់លើថាស់ ឬចានបន្ទាប់មកយកវាទៅផ្អាប់ទុករយ:ពេល3ថ្ងៃនៅក្នុងម្លប់ ឬក្នុងផ្ទះ ដែលស្ងួត ។បាំងឬគ្របវាឲ្យជិតមិនអោយត្រូវកំដៅថ្ងៃ និងមិនត្រូវមានការរំខានពីសត្វឬមនុស្ស ឡើយ។
បន្ទាប់ពីបានផ្អាប់ទុកអស់រយ:ពេល៣យប់មកដុំមេជីនោះធំក្លិនក្រអូបជូអែម និងមានលេចចេញ ជាសរសៃអំបោះផ្សិតពណ៌សនៅលើដុំល្បាយដីសើមនឹងបន្ទះក្រណាត់ដែលគ្របវា ។
ខ) ដំណាក់កាលទី២៖
យកស្ករត្នោត ឬស្ករសចំនួន ១ គក្រ ដាក់ក្នុងឆ្នាំងឬខ្ទះហើយដុតភ្លើងល្មម និងកូរវារហូតឡើង ក្រហមក្រម៉ៅក្លាយជាស្ករល្ងូ ឬជាស្ករតាំងម៉ែ ទើបយើងចាក់ទឹកចូលបន្តិចដើម្បីអោយ ស្ករតាំងម៉ែ នោះរលាយខាប់ៗ(ហៅថា ម៉ូលីស្ស(Molasses)ហើយទុកឲ្យវាត្រជាក់រួចចាក់ចូលក្នុងទឹកស្អាតចំនួន១០-១៥លីត្រ ។
ដាក់ដុំជីEM ដែលមានក្លិនជូរអែមផ្អាប់ចូលរួចកូរឲ្យសព្វរួចបិទគំរបជិតទើបយកវាទៅរក្សាផ្អាប់ ទុកចំនួន ១៧-២០ថ្ងៃនៅក្នុង ឬក្រោមផ្ទះដែលងងឹត នឹង មិនឲ្យត្រូវកំដៅថ្ងៃ ។
ក្រោយពីផ្អាប់អស់រយ:ពេល១៧-២០ថ្ងៃមកមេជីធម្មជាតិEMនេះចេញក្លិនសាយភាយក្រអូបជូរអែមនៅពេលនោះហើយយើងបណ្ដុះបានមេជីធម្មជាតិEM -1 ។យើងត្រូវចាក់ច្រោះយកទឹកមេជី EM-1មកច្រកដាក់ក្នុងដបបិទគំរបឲ្យរក្សាទុកក្នុងម្លប់។ទឹកជីប្រើបានរយ:ពេល ៣ខែ ឯកាកសំណលយើងយកវាទៅចាក់កប់កែ្បរៗគុម្ពដំណាំ ឬជុំវិញគល់ឈើ។
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSdxr6vE6/
Sesan Youtube Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment