វាគឺជាវិធីបំបែកពូជរុក្ខជាតិថ្មីមួយផ្នែកទៀត ជាវិធីនាំយកផែនភ្នែកពីមែកពូជល្អ(ផល) ទៅភ្ជាប់ជាមួយដើមទំរដើម្បីអោយបានពូជតាមតម្រូវការហើយយអាចរីកធំធាត់ជារុក្ខជាតិដើមជាមួយគ្នាបាន។ បច្ចេកទេសធ្វើមានដូចខាងក្រោម៖
*ជំហានទី១៖ ឆូតដើមជារូបអក្សរតេ(T)រួចហើយប្រើកាំបិតមួយផ្នែកផ្សេងដើម្បីបើកសំបកចេញ។
*ជំហានទី២៖ ជ្រើសរើសភ្នែកដែលកំពុងរីកចម្រើនពីមែកពូជល្អ (ផល) ចៀរយកភ្នែកអោយជាប់សាច់ឈើមកផង តែយកសាច់ឈើចេញមុននឹងដាក់សៀតចូលក្នុងដើមទំរដែលបំរុងទុកជាស្រេច។
*ជំហានទី៣៖ យកផ្នែករបស់ភ្នែកដែលបានឆ្កឹះទុកដែលយកសាច់ឈើចេញហើយនោះទៅស៊កចូលនៅក្នុងកន្លែងដែលបើកសំបកទុកនៅដើមទំរ។
*ជំហានទី៤៖ ពេលស៊កចូលរៀបរយហើយរុំដោយប្លាស្ទិកដើម្បីការពារទឹកចូល ទុកចោលរយៈពេលប្រមាណ១៥-២០ថ្ងៃ ភ្នែកនឹងរីកចម្រើនភ្ជាប់ជាមួយនឹងដើម ទើបបើកប្លាស្ទិកដែលយើងរុំនោះចេញ។
*នាំមកជូនដោយ៖ Sesan-សេសាន
#បច្ចេកទេសកសិកម្ម #ការភ្ជាប់ភ្នែក #graftingplants
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSdxr6vE6/
Sesan Youtube Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment