Thursday, 26 May 2022

ការសាក (Air Layerage)🌱🌱🌿


ការសាកគឺជាបំបែកពូជរុក្ខជាតិដោយប្រើប្រភេទវិធីមួយដែលធ្វើអោយមែករុក្ខជាតិកើតឬសក្នុងខណៈដែលនៅជាប់នឹងដើមមេ។  ពេលដែលមែកចេញឬសល្អក៏កាត់យកទៅផ្សាំមូនដាំ ឬយកទៅដាំតែម្ដងក៏បាន។
ដើម្បីសាកបានយើងត្រូវធ្វើដូចខាងក្រោម៖


*ជំហានទី១៖ ការសាកគឺជាការអង្កន់បរិវេណក្រោមថ្នាំង ហើយបកសំបកចេញព្រមទាំងយកសរសៃនាំចេញផង។


*ជំហានទី២៖ ជាការនាំយកដីមកហ៊ុម បរិវេណដែលចៀរសំបកចេញ ដោយរុំផ្នែកលើចុះមកក្រោមមុនហ៊ុមដីនេះអាចប្រើ អរម៉ូន (Hormone) សម្រាប់ជំនួយការចេញឬសត្រង់កន្លែងផ្នែកកាត់លើ។


*ជំហានទី៣៖ យកស្រកីដូងដែលបានត្រាំទឹកមុន២-៣ថ្ងៃ ហ៊ុនជុំវិញដីហើយចងអោយណែន។


*ជំហានទី៤៖ ក្រោយពេលហ៊ុមស្រកីដូងរួចទើបហ៊ុមប្លាស្ទិកជាន់ក្រៅមួយជាន់ទៀត ដើម្បីជួយប្រមូលនូវភាពសើម។



នាំមកជូនដោយ៖ សេសាន


No comments:

Post a Comment

ការនាំចូលកសិផលពីប្រទេសជិតខាងពិតជាកត្តាចម្បងដែលធ្វើអោយកសិផលក្នុងមានតម្លៃថោកមែនដែរឬទេ?

ជាការពិត ការលើកឡើងថា ការនាំចូលកសិផលពីប្រទេសថៃ និងវៀតណាម គឺជាកត្តាចម្បងមួយដែលធ្វើឱ្យ កសិផលខ្មែរចុះថោក គឺជាការយល់ឃើញទូលំទូលាយ ហើយក៏ត្រូវបានអ្ន...