បច្ចេកវិទ្យាទំនើបដែលអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្ដអ៊ីស្រាអែល រួមទាំងចំណេះដឹងរបស់ប្រជាជនប្រទេសនេះ បានធ្វើឲ្យអ៊ីស្រាអែលប្រែក្លាយពីប្រទេសវាលខ្សាច់មកជានាំមុខគេខាងកសិកម្ម។
បច្ចេកវិទ្យាបន្តក់ទឹក ត្រូវបានអភិវឌ្ឍឡើងដោយវិស្វករទឹកអ៊ីស្រាអែលលោក Simcha Blass ក្នុងអំឡុងទសវត្ស ៦០ ដែលបានជួយប្រែមុខមាត់កសិកម្មក្នុងប្រទេសនេះ និងទូទាំងពិភពលោក។ បច្ចេកវិទ្យានេះ អាចជួយសន្សំសំចៃទឹកពី ២៥ ទៅ ៧៥%ជាមធ្យមដែលផ្ទុយពីការធ្វើកសិកម្មទូទៅដែលស្រោចស្រប់ដំណាំដោយខ្ជះខ្ជាយទឹក។ លើសពីនេះទៀត ដំណាំអាចកើនទិន្នផលខ្ពស់ជាងមុនប្រមាណជា១៥% ជាហេតុធ្វើឲ្យតម្លៃដំណាំធ្លាក់ចុះបង្កភាពងាយស្រួលដល់អ្នកទិញ។
រហូតមកទល់សព្វថ្ងៃនេះ បច្ចេកវិទ្យាបន្តក់ទឹក ត្រូវបានអភិវឌ្ឍជាបន្ដបន្ទាប់ដែលធ្វើឲ្យការស្រោចស្រប់ដំណាំមានប្រសិទ្ធភាពជាងមុន ដោយប្រើប្រាស់ឧបករណ៍សេនស័រដើម្បីស្ទង់ពីសំណើមក្នុងដី ក៏ដូចជាសីតុណ្ហភាពនៅលើស្លឹកដំណាំផងដែរ។ ជាមួយបច្ចេកវិទ្យានេះ អ៊ីស្រាអែលមិនត្រឹមតែអាចដាំដំណាំនៅលើវាលខ្សាច់បាននាំទេ តែថែមទាំងអាចនាំចេញផលដំណាំដើម្បីផ្គត់ផ្គង់ដល់មនុស្សជាង ១ប៊ីលាននាក់ជុំវិញពិភពលោក។
ក្រៅពីនេះ អ៊ីស្រាអែលក៏បានចែករំលែកបទពិសោធន៍ ក៏ដូចជាបច្ចេកវិទ្យាបន្ដក់ទឹកទៅកាន់ប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតជុំវិញពិភពលោកដើម្បីបង្កើនទិន្នផលរបស់ពួកគេនៅតំបន់ដែលខ្វះខាតទឹកផងដែរ៕
គ្រុបលក់(សេសានផ្សារកសិកម្ម)៖ https://www.facebook.com/groups/1141852629635517/?ref=share
តេលេក្រាមអែដមីន(Admin); https://t.me/klartdean
Facebook page sesan; https://www.facebook.com/sesan.cambodia/
Tik Tok Sesan; https://vt.tiktok.com/ZSdDLmnNR/
Youtube Sesan; https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment