នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ០០០នាក់ អញ្ជើញមកពីឃុំអំពិល ស្រុកកំពង់ សៀម។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំ លោកអភិបាលរងស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនជាប្រជាពលរដ្ឋ។
ជាបឋមលោក រ័ត្ន គឹមហៃ ប្រធានគណកម្មការគណបក្សឃុំ និងជាមេឃុំអំពិលបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីសមិទ្ធផលសំខាន់ៗដែលឃុំសម្រេចបានរួមមានការងារអភិវឌ្ឍ មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សកម្មភាពចូលអនុវត្តវិធានការការ ពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ការងារបង្កបង្កើនផល សកម្មភាពចូលរួមអបអរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមក។ល។ ដោយឡែក ការងារត្រៀមលក្ខណ:សម្បត្តិគ្រប់ បែបយ៉ាងដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ ក៏ឃុំអំពិលទាំងមូលបានត្រៀមរួចរាល់ ហើយសង្ឃឹមថាឃុំអំពិលនឹងទទួលបានជោគជ័យ។
មានមតិសំណេះសំណាលជាមួយបងប្អូនសមាជិកបក្ស ឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនដែលមានវត្តមាននាពេលនេះ ហើយសម្តេចបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ មិនតែប៉ុណ្ណោះ សម្តេចតេជោបានថ្លែងអំណរគុណជូនចំពោះសមាជិកបក្សទាំងអស់ ដែលបានខិតខំបំពេញការងារទាំងការងារស្នូលដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការ ងារគណ:បក្ស ដែលបានបង្កបរិយាកាសអំណោយផលដល់គ្រប់សកម្មភាពរបស់គណ:បក្សទាំង អស់ដែលនឹងត្រៀមខ្លួមចូលរួមធ្វើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខបានយ៉ាងល្អប្រសើរ។ ភ្ជាប់នឹងសមិទ្ធផលដែល ឃុំអំពិលសម្រេចបានទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងជាពិសេសការត្រៀមលក្ខណ: សម្បត្តិដើម្បីចូលរួមប្រកួតប្រជែងធ្វើការបោះឆ្នោតឲ្យទទួលបានប្រៀបឈ្នះ និងសម្រេចបានជោគជ័យតាមការរំពឹងទុក ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះឆន្ទ:ពុះពារ និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំអំពិល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុក ដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវ ការ រួមសុខ រួមទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាពិសេសយកចិត្តទុកដាក់អនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថាមន្រ្តីត្រូវចុះ មូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីប្រមូលយកនូវរាល់បញ្ហា និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន រួចធ្វើការដោះ ស្រាយជូនឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។
ឆ្លៀតយកឱកាសនៃការជួបជុំនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ សកម្មភាពស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី និងជាពិសេសគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើនដែលយើងមាននាពេលបច្ចុប្បន្ន។ យើងមានសន្តិភាព សន្តិភាពបានគ្របបណ្តប់ពេញផ្ទៃប្រទេស សន្តិភាពបានបង្កលក្ខណ:ងាយស្រួលជូនបងប្អូនក្នុងការកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ច រស់នៅជួបជុំគ្រួសារ ទទួលបានសិទ្ធិ សេរីភាពពេញលេញ។ល។ ដូច្នេះ ក្នុងនាមប្រជា ពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិត ខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាង និងការពារសន្តិភាពដែលមិនអាចកាត់ថ្លៃបាននេះ។ ជាការតបស្នងនូវគុណូបការដ៏ថ្លៃថ្លានេះ ឯកឧត្តមប្រធានក្រុមការងារបានស្នើសុំឲ្យសមាជិកក្រុម ការងារ បងប្អូន និងអាជ្ញាធរមូលដ្ឋានត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវទាំងការងារអភិវឌ្ឍសង្គម និងដឹងសុខទុក្ខប្រជាជន ដើម្បីរក្សាបានភាពឈ្នះទាំងអស់គ្នា ជាពិសេស សូមបងប្អូនទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខ គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីបន្តទទួលបានការអភិវឌ្ឍ និងសុខសន្តិភាព សម្រាប់កូនចៅយើង និងប្រទេសជាតិយើង។
ប្រភព៖ Facebook page ឯកឧត្ដម វេង សាខុន
គ្រុបលក់(សេសានផ្សារកសិកម្ម)៖ https://www.facebook.com/groups/1141852629635517/?ref=share
តេលេក្រាមអែដមីន(Admin); https://t.me/klartdean
Facebook page sesan; https://www.facebook.com/sesan.cambodia/
Tik Tok Sesan; https://vt.tiktok.com/ZSdDLmnNR/
Youtube Sesan; https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment