សូមចូលរួមផលិត និងប្រើប្រាស់ថ្នាំពុលផ្សំពីធម្មជាតិទៅតាម
លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានផប្រយោជន៍
ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
* ធាតុផ្សំ និងសម្ភារៈត្រូវមាន៖
– កាកសំណល់បន្លែផ្សេងៗ
– ដើមចេក (យកដើមមិនទាន់មានផ្លែ)
– ស្ករងូ (ប្រើស្កត្នោតក៏បាន)
– ធុងសម្រាប់ដាក់លាយ
– កាំបិត។
* របៀបបធ្វើថ្នាំ៖
– កាត់ចិញ្រ្ចាំដើមចេក និងបន្លែទាំងនោះជាបំណែកតូចៗរួចដាក់ចូលក្នុងផើងមួយ (ដើមចេក៩០% បន្លែចម្រុះ១០%)
– ចាក់ស្ករងូចូលលៃយ៉ាងណាឲ្យសព្វជោគជាមួយល្បាយ រួចយកល្បាយនោះចាក់ចូលក្នុងធុងមួយគ្របឲ្យជិត
– គ្របវារក្សាទុករយៈពេល១០-១៥ថ្ងៃ
* វិធីប្រើ
– ចាក់យកទឹកថ្នាំពីល្បាយខាងលើ ៥០cc លាយជាមួយទឹក២០លីត្រ
– បាញ់ទៅលើដីស្រែ ឬដីសម្រាប់ដាំដំណាំរួចត្រូវភ្ជួរ ហើយរាស់លុបភ្លាម
– ទុកដីនោះរយៈពេល១០-១៥ថ្ងៃដើម្បីឲ្យសាបជាតិថ្នាំ ហើយយើងអាចភ្ជួរជាលើកទីពីរសម្រាប់ការដាំដុះបាន។
* ការរក្សាទុក
រក្សាមេថ្នាំទុកនៅកន្លែងស្ងួត និងត្រជាក់ ដែលអាចរក្សាទុកបានរយៈពេល១ឆ្នាំ។
* ផលប្រយោជន៍៖
– ធ្វើឲ្យដីមានជីវជាតិល្អសម្រាប់ដំណាំ និងជួយជំរុញការរំលាយ ដើម្បីបង្កើតជាអម្ពុកជីក្នុងដី។
– បង្កើនធាតុសកម្មក្នុងដីកាន់តែច្រើនឡើងរុក្ខជាតិមានឱកាសចាប់យកអាហារបានច្រើន។
– ក្នុងដីមានបាក់តេរីល្អច្រើន នោះបរិមាណអាហារនៅក្នុងដីនឹងសល់កាន់តែច្រើន។
– មិនប៉ះពាល់ដល់សុខភាពរបស់អ្នកផលិត និងអ្នកប្រើប្រាស់។
សូមជួយចែករំលែកបន្តជាប្រយោជន៍ សំរាប់យើងទាំងអស់គ្នា!
______________________________
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ផ្សាយបន្តដោយ៖ សេសាននិយាយពីកសិកម្ម
គ្រុបតេលេក្រាម៖ https://t.me/Sesan_group
ឆាណេលតេលេក្រាម៖ https://t.me/joinchat/JGHFAz3o3Eo2MzU1
គ្រុបលក់(សេសានផ្សារកសិកម្ម)៖ https://www.facebook.com/groups/1141852629635517/?ref=share
តេលេក្រាមអែដមីន(Admin); https://t.me/klartdean
Facebook page sesan; https://www.facebook.com/sesan.cambodia/
Tik Tok Sesan; https://vt.tiktok.com/ZSdDLmnNR/
Youtube Sesan; https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment