Thursday, 14 October 2021

អំពីការដាំដុះឫស្សីផ្អែម🌱🌱🌿

 


១, ​អត្ថប្រយោជន៍​នៃ ទំពាំង​ផ្អែម​

​ទំពាំង​ផ្អែម​ត្រូវបាន​គេ​ប្រើប្រាស់​ស្រស់​សម្រាប់​ជា​មុខ​ម្ហូបអាហារ និង​មាន​សារៈប្រយោជន៍ ច្រើន​សម្រាប់​សុខភាព​ដូចជា ជួយ​សម្រក​ទម្ងន់ កាត់បន្ថយ​ហានិភ័យ​ជម្ងឺមហារីក ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ពង្រឹង​សុខភាព​បេះដូង មាន​ប្រសិទ្ធភាព​សម្រាប់​ទប់ទល់​នឹង​ជម្ងឺ ផ្លូវដង្ហើម និង​យក​សម្រាប់​ព្យាបាល​ការ​ចឹក​របស់​ពស់ និង​ខ្យាដំរី ។ ដើម​ទំពាំង​ធំ​វា​អាច​យក ទៅធ្វើជា​ទ្រុង​សត្វ​ជាដើម ។​


២, ការជ្រើសរើស​ពូជ​

​ពូជ​ឬ​ស្សី​ទំពាំង​ដែលមាន​ប្រភព​ច្បាស់លាស់ ពេញនិយម​សម្រាប់​ទីផ្សារ​ពូជ​ដែល​ធន់​ទៅនឹង ការប្រែប្រួល អាកាសធាតុ សត្វល្អិត និង​ជម្ងឺ ។​



៣, ការរៀបចំ​ដី និង​ការដាំដុះ

- ភ្ជួរ​ដី​ចំនួន​១​ទៅ​២​ដង ដើម្បី​បន្ធូរ​ដី និង​ភ្ជួរ​ត្រឡប់​កាកសំណល់​ដំណាំ និង​ស្មៅ​ចូលក្នុង​ដី រួច​ហាល​ដី ៧ ទៅ​១០​ថ្ងៃ

- ជីករណ្ដៅ​ទំហំ 0.៥​ម៉ែត្រ បួន​ជ្រុង និង​ជម្រៅ ០.៥ ម៉ែត្រ រួច​ដាក់​ជី​កំ​ប៉ុស្តិ៍ ឬ​លាមក​សត្វ​មួយ បង្គី​

- ចន្លោះពីគុម្ភមួយទៅគុម្ភមួយ ៣ម៉ែត្រទៅ ៣,៥ម៉ែត្រ

- ក្នុងមួយហិតាដាំបានចន្លោះ៨៣០ជាងទៅ១,១០០គុម្ភ

- ដាំ​ដោយ​ដាក់​កំប្លោក ឬ​ចំបើង​ដើម្បី​រក្សា​សំណើម​នៃ​ដី​

- កូន​ឬ​ស្សី​គួរ​ដាំ​ក្នុង​ខែប្រាំង​ចន្លោះ​ពី​ខែ​១១ ដល់​ខែ​៣ ព្រោះឬ​ស្សី​អាច​ដុះ​លូតលាស់ និង​ធន់​ទៅនឹង​ទឹកភ្លៀង​ក្នុង​ខែវស្សា​។​

                   

៤, ការថែទាំ​

​ក​. ការធ្វើ​ស្មៅ​៖ ត្រូវ​ជម្រះ​ស្មៅ​ឲ្យ​បាន​១​ដង ក្នុង​១​ឆ្នាំ ។​

​ខ​. ការតាក់តែង​មែក​៖ ចាប់ពី​អាយុ​៦​ខែ ត្រូវ​ចាប់ផ្ដើម កាត់​ដើម​ខ្លះ​ចេញពី​គុម្ព​ដើម្បី កុំ​ឲ្យ​ណែន ពេក និង​ជាទូទៅ​ទុក​តែ​៣​ទោ​៥​ដើម​តែប៉ុណ្ណោះ ។​

​គ​. របៀប​ប្រើ​ជី​

​មុន​ដាក់​ជី ត្រូវ​ជីករណ្ដៅ​ជុំវិញ​គល់​រួច​ដាក់​ជី​លាមក​សត្វ ឬ​កំ​ប៉ុស្តិ៍ រួច​យក​ដី​លប់ ដាក់​ទន្ទឹម​ពេលធ្វើ​ស្មៅ ដើម្បី​ជួយ​បង្កើន​ជីជាតិ​ដី ធ្វើ​ឲ្យ​ដី​ធូរ បង្កើន​សត្វល្អិត​មាន​ប្រយោជន៍ ក្នុង​ដី ជំរុញ​ការលូតលាស់​ទំពាំង កាត់បន្ថយ សត្វល្អិត​ចង្រៃ និង​ជម្ងឺ​ទំពាំង និង​រក្សា​សំណើម ដី​បានល្អ​សម្រាប់​បន្សាំ​ទៅនឹង​ភាពរាំងស្ងួត​ដែលជា​ឥទ្ធិពល នៃ​ការប្រែប្រួល​អាកាសធាតុ ។​


៥, ការគ្រប់គ្រង​ជីជាតិ​ដី​

​ការគ្រប់គ្រង ជីជាតិ​ដី​បានល្អ រួមមាន​ការប្រើ​ជីគីមី ជាមួយ​ជីធម្មជាតិ នឹង​បង្កើន​ទិន្នផល​ទំពាំង ផ្អែម ឬ​ធ្វើ​ឲ្យ​ប្រសើរឡើង សមត្ថភាព និង​ផលិតភាពដី ។​

ក​. ការប្រើ​គម្រប​ដី​

​ការប្រើ​កំប្លោក​ឬ​ស្លឹក​រុក្ខជាតិ​គ្រប​លើ​គល់​ទំពាំង​បន្ទាប់ពី​ដាំ ដើម្បី​រក្សា​សំណើម​ដីការ​ពារ​ការ ហូរ​ច្រោះ ការពារ​កុំ​ឲ្យ​ស្មៅ​ដុះ និង​ផ្ដល់​ជីជាតិ​ទៅ​ឲ្យ​ដី​វិញ ។

ខ​. ការប្រើប្រាស់​សារធាតុសរីរាង្គ​

​ប្រើ​ជី​កំ​ប៉ុស្តិ៍ ឬ​ជី​លាមក​សត្វ​ពុកផុយ ដូ​ជា​លាមក គោ លាមក​ចៀម លាមក​ជ្រូក និង​លាមក​មាន់ សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម ដើម្បី​ជួយ​ឲ្យ​ដី​មាន​លក្ខណៈ​ល្អប្រសើរ ។​

៦, ការគ្រប់គ្រង​ទឹក​

​ដំណាំ​ទំពាំង​ផ្អែម​អាច​ធន់​ទ្រាំ​បាន​ចំពោះ​ភាពរាំងស្ងួត តែ​វា​មិន​ធន់​នឹង​ការ​ជាំ​ទឹក​ទេ ទោះយ៉ាងណា​វា​ក៏ត្រូវ​ការ​ស្រោច​ទឹក​ឲ្យ​បាន ១៥​ដង ក្នុង​មួយខែ​ក្នុង​រដូវប្រាំង ។ ប្រព័ន្ធ​ទ្រី​ប ជា​ជម្រើស​ស្រោចស្រព​មួយ​ដែល​ជួយ​សន្សំសំចៃ​ទឹកបាន​ច្រើន ។​

៧, បច្ចេកទេសប្រមូលផល និងការគ្រប់គ្រងក្រោយពេលប្រមូលផល

ការប្រមូល​ផល​ទំពាំង​ផ្អែម គឺ​អាស្រ័យ​លើ​ពេលវេលា​ដាំ​ដុះ​ពូជ​ស្រា​លអាច​ប្រមូល​ផល​នៅ អាយុ​១០​ទៅ ១២​ខែក្រោយ​ពេល​ដាំ និង​ពូជ​ធ្ងន់​អាច​ប្រមូល​ផល​នៅ​អាយុ​១​ឆ្នាំ ឬ​លើស ក្រោយពេល​ដាំ ។ ក្នុង​មួយ​គុម្ព​អាច ប្រមូល​ផល​បាន ២០​គីឡូក្រាម​ក្នុង​មួយ​គុម្ព និង​អាច​ប្រមូលបាន​មិនតិចជាង​២០​ឆ្នាំ ៕

ប្រភព​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​

នាំមកជូនដោយ៖ sesan-សេសាន

[សួស្ដីបងប្អូនទាំងអស់គ្នាដែលមានបំណងចង់បានកូនឫស្សីផ្អែមល្អៗបណ្ដុះតាមបច្ចេកទេសត្រឹមត្រូវយកទៅដាំដុះសូមទំនាក់ទំនងមកយើងខ្ញុំតាមរយ:៖

លេខទូរស័ព្ទ 011930717

ឬTelegram https://t.me/Sesan_group

ឬឆាតចូលFacebook page Sesan-សេសាន]

សូមអរគុណ!! 

Friday, 8 October 2021

ខាងក្រោមជាអត្ថប្រយោជន៍របស់ផ្លែឡុងកុង🌱🌿🌿


ផ្លែឡុងកុង ឬឈ្មោះវិទ្យាសាស្រ្តហៅថាផ្លែ Lansium domesticum មានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ ហើយជាទូទៅវាត្រូវបានគេដាំដុះនៅក្នុងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

វាមានរាងពងក្រពើ និងជាចង្កោមស្រដៀងទៅនឹងផ្លែទំពាំងបាយជូរ ប៉ុន្តែវាមានសំបកពណ៌លឿងស្រាល និងសាច់ពណ៌សថ្លា។ ក្រៅពីនេះទៀតនោះ វាថែមទាំងមានរសជាតិផ្អែមឆ្ងាញ់ស្រដៀងនឹងផ្លែទំពាំងបាយជូរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជាផ្លែឈើដ៏កម្រ និងមានអត្ថប្រយោជន៍ដ៏សំខាន់បំផុតសម្រាប់សុខភាព។

ខាងក្រោមជាអត្ថប្រយោជន៍របស់ផ្លែឡុងកុង៖

១, វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មសម្រាប់ការពារជំងឺមហារីក

សារធាតុប្រឆំាងនឹងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឡុងកុង ត្រូវបានគេស្គាល់ថាជាសារធាតុ Polyphenols ដែលអាចជួយទប់ស្កាត់ជំងឺដូចជាទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសម្ពាធឈាមខ្ពស់ ជាដើម។ ចំណែកឯសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផ្សេងទៀត ដែលមាននៅក្នុងផ្លែនេះ គឺវាជួយសម្អាតរាងកាយរបស់អ្នកពីរ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់មុនអាយុបានទៀតផង។

២, វាផ្ទុកជាតិសរសៃសម្រាប់ការពារជំងឺបេះដូង

អ្នកមិនត្រូវទទួលទានទាំងគ្រាប់របស់វានោះទេ ហើយនៅក្នុងនោះដែរ ផ្លែឡុងកុងចំនួន១០០ក្រាម មានផ្ទុកជាតិសរសៃច្រើនជាង ២ក្រាម ដែលទាក់ទងជាមួយនឹងអាហារប្រចាំថ្ងៃដែលត្រូវបានគេណែនាំ គឺប្រហែល៦ភាគរយ ទៅ៨ភាគរយចំពោះបុរស និងសម្រាប់ស្ត្រីវ័យជំទង់គឺ៨ភាគរយ ទៅ១១ភាគរយនៃជាតិសរសៃ ។

៣, មានផ្ទុកជាតិ Niacin នៅក្នុងការគ្រប់គ្រង់់កម្រិតកូលេស្តេរ៉ុល

ផ្លែឡុងកុងវាមានផ្ទុក Niacin ឬវីតាមីន B3 ដែលវីតាមីននេះវាស្រដៀងទៅនឹងជាតិសរសៃសម្រាប់ជួយបង្កើនកូលេស្តេរ៉ុលល្អ និងកម្ចាត់កូលេស្តេរ៉ុលមិនល្អ ចេញពីឈាម ដែលធ្វើឲ្យធានាបាននូវសុខភាពបេះដូងបានល្អ។

៤, មានផ្ទុកជាតិ Riboflavin សម្រាប់ប្រព័ន្ធប្រសាទរបស់អ្នក

នៅក្នុងផ្លែឡុងកុងជាប្រភពនៃវីតាមីន B ជាពិសេសនោះគឺជាតិ Riboflavin ដែលវាត្រូវបានគេស្គាល់ផងដែរថាជាពពួកវីតាមីន B2។ 

វីតាមីន B  ក៏ជួយក្នុងការកែច្នៃកាបូអ៊ីដ្រាតឲ្យទៅជាថាមពលដែលអាចជួយឲ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ។

៥, មានផ្ទុកវីតាមីន A សម្រាប់ជួយដល់ការលូតលាស់របស់ឆ្អឹង

វីតាមីនAដែលមានផ្ទុកនៅក្នុងផ្លែឡុងកុងវារួមចំណែកជួយដល់សុខភាពរាងកាយទូទៅរបស់អ្នក ជាពិសេសនោះគឺសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលផ្ទុកនៅក្នុងផ្លែឡុងកុងនេះតែម្តង។ទន្ទឹមនឹងនេះវីតាមីន A វាជួយផ្តល់ផលវិជ្ជមានដល់ការលូតលាស់របស់ឆ្អឹងដូចជាគាំទ្រដល់សរសៃប្រសាទ មុខងារខួរក្បាល សុខភាពភ្នែក ជួយឲ្យស្បែកភ្លឺថ្លា ជួយឲ្យធ្មេញរឹងមាំ និងថែមទាំងជួយឲ្យសក់រឹងមាំល្អទៀតផង

 🌱សម្រាប់បងប្អូនចង់បានកូនឡុងកុងយកទៅដាំអាចទាក់ទងមកខាងខ្ញុំតាមរយៈលេខ៖

011930717(Telegram)។  

សូមអរគុណបងប្អូន🙏🙏🙏

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...