ផ្លែឡុងកុង ឬឈ្មោះវិទ្យាសាស្រ្តហៅថាផ្លែ Lansium domesticum មានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ ហើយជាទូទៅវាត្រូវបានគេដាំដុះនៅក្នុងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
វាមានរាងពងក្រពើ និងជាចង្កោមស្រដៀងទៅនឹងផ្លែទំពាំងបាយជូរ ប៉ុន្តែវាមានសំបកពណ៌លឿងស្រាល និងសាច់ពណ៌សថ្លា។ ក្រៅពីនេះទៀតនោះ វាថែមទាំងមានរសជាតិផ្អែមឆ្ងាញ់ស្រដៀងនឹងផ្លែទំពាំងបាយជូរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជាផ្លែឈើដ៏កម្រ និងមានអត្ថប្រយោជន៍ដ៏សំខាន់បំផុតសម្រាប់សុខភាព។
ខាងក្រោមជាអត្ថប្រយោជន៍របស់ផ្លែឡុងកុង៖
១, វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មសម្រាប់ការពារជំងឺមហារីក
សារធាតុប្រឆំាងនឹងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឡុងកុង ត្រូវបានគេស្គាល់ថាជាសារធាតុ Polyphenols ដែលអាចជួយទប់ស្កាត់ជំងឺដូចជាទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសម្ពាធឈាមខ្ពស់ ជាដើម។ ចំណែកឯសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផ្សេងទៀត ដែលមាននៅក្នុងផ្លែនេះ គឺវាជួយសម្អាតរាងកាយរបស់អ្នកពីរ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់មុនអាយុបានទៀតផង។
២, វាផ្ទុកជាតិសរសៃសម្រាប់ការពារជំងឺបេះដូង
អ្នកមិនត្រូវទទួលទានទាំងគ្រាប់របស់វានោះទេ ហើយនៅក្នុងនោះដែរ ផ្លែឡុងកុងចំនួន១០០ក្រាម មានផ្ទុកជាតិសរសៃច្រើនជាង ២ក្រាម ដែលទាក់ទងជាមួយនឹងអាហារប្រចាំថ្ងៃដែលត្រូវបានគេណែនាំ គឺប្រហែល៦ភាគរយ ទៅ៨ភាគរយចំពោះបុរស និងសម្រាប់ស្ត្រីវ័យជំទង់គឺ៨ភាគរយ ទៅ១១ភាគរយនៃជាតិសរសៃ ។
៣, មានផ្ទុកជាតិ Niacin នៅក្នុងការគ្រប់គ្រង់់កម្រិតកូលេស្តេរ៉ុល
ផ្លែឡុងកុងវាមានផ្ទុក Niacin ឬវីតាមីន B3 ដែលវីតាមីននេះវាស្រដៀងទៅនឹងជាតិសរសៃសម្រាប់ជួយបង្កើនកូលេស្តេរ៉ុលល្អ និងកម្ចាត់កូលេស្តេរ៉ុលមិនល្អ ចេញពីឈាម ដែលធ្វើឲ្យធានាបាននូវសុខភាពបេះដូងបានល្អ។
៤, មានផ្ទុកជាតិ Riboflavin សម្រាប់ប្រព័ន្ធប្រសាទរបស់អ្នក
នៅក្នុងផ្លែឡុងកុងជាប្រភពនៃវីតាមីន B ជាពិសេសនោះគឺជាតិ Riboflavin ដែលវាត្រូវបានគេស្គាល់ផងដែរថាជាពពួកវីតាមីន B2។
វីតាមីន B ក៏ជួយក្នុងការកែច្នៃកាបូអ៊ីដ្រាតឲ្យទៅជាថាមពលដែលអាចជួយឲ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ។
៥, មានផ្ទុកវីតាមីន A សម្រាប់ជួយដល់ការលូតលាស់របស់ឆ្អឹង
វីតាមីនAដែលមានផ្ទុកនៅក្នុងផ្លែឡុងកុងវារួមចំណែកជួយដល់សុខភាពរាងកាយទូទៅរបស់អ្នក ជាពិសេសនោះគឺសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលផ្ទុកនៅក្នុងផ្លែឡុងកុងនេះតែម្តង។ទន្ទឹមនឹងនេះវីតាមីន A វាជួយផ្តល់ផលវិជ្ជមានដល់ការលូតលាស់របស់ឆ្អឹងដូចជាគាំទ្រដល់សរសៃប្រសាទ មុខងារខួរក្បាល សុខភាពភ្នែក ជួយឲ្យស្បែកភ្លឺថ្លា ជួយឲ្យធ្មេញរឹងមាំ និងថែមទាំងជួយឲ្យសក់រឹងមាំល្អទៀតផង៕
🌱សម្រាប់បងប្អូនចង់បានកូនឡុងកុងយកទៅដាំអាចទាក់ទងមកខាងខ្ញុំតាមរយៈលេខ៖
011930717(Telegram)។
សូមអរគុណបងប្អូន🙏🙏🙏
No comments:
Post a Comment