Thursday, 3 June 2021

វិធីផ្សំចំណីងាយៗ​អោយមាន់ពងបានច្រេីន​


សូមជួយស៊ែរ ដល់បងប្អូនកសិមករយើងឲ្យបានផលល្អផង៖

១, វត្ថុធាតុដើម៖

ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ កំពិស ខ្ចៅខ្យង និងក្បាលត្រីតូចៗ។

២, វិធីធ្វើ៖

យកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង(ត្រកួន ស្លឹកអង្គាដី ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅនិងស្លឹកខ្ទឹម)យកបរិមាណស្មើរៗគ្នាដោយគិតជាបរិមាណសរុបប្រហែល៣០%នៃចំណីសរុប។

ស្លឹកម្រុំនិងស្លឹកកន្ធំថេតចំនួន១០%

ចុងអង្ករកន្ទក់ ជាបរិមាណ៤០%

កំពិសខ្ចៅខ្យង និងក្បាលត្រីតូចៗ ២០%

យកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយនិងបន្ថែមអំបិល១ខាំដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។

៣, វិធីប្រើ៖

ត្រូវផ្តល់ចំណី១ថ្ងៃ៣ដងគឺពេលព្រឹកចន្លោះពីម៉ោង៧ទៅ៨កន្លះពេលថ្ងៃចន្លោះពីម៉ោង១២ទៅម៉ោង១ថ្ងៃត្រង់និងពេលល្ងាចចន្លោះពីម៉ោង៣ទៅម៉ោង៤មុនឲ្យចំណីមាន់ត្រូវធានាថាស្នូកចំណីត្រូវតែស្អាតនិងស្ងួតជាប្រចាំ។

 


នាំមកជូនដោយ៖ Sesan

No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...