មើមខ្ទឹមស ត្រូវបានគេហៅថា «ឪពុកនៃថ្នាំលោកខាងលិច» "The Father of Western Medicine" ព្រោះវាត្រូវក្រុមគ្រូពេទ្យ ចេញវិជ្ជបញ្ជា សម្រាប់ការព្យាបាលជំងឺជាច្រើនមុខ។
មើមខ្ទឹមស ក៏ត្រូវអ្នកវិទ្យាសាស្រ្តសម័យទំនើបនេះ បង្ហាញអំពីគុណប្រយោជន៍របស់វា ចំពោះសុខភាពរបស់មនុស្សយើងផងដែរ។
ខាងក្រោមនេះ សារះប្រយោជន៍របស់ មើមខ្ទឹមស ដែលអ្នកគួរយល់ដឹង៖
១, ជួយសម្រួលដល់ សំពាធឈាម (ចំពោះអ្នកជំងឺលើសសំពាធឈាម គួរទទួលទាន មើមខ្ទឹមស រាល់ថ្ងៃ)
២, កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
៣, ប្រឆាំងទៅនឹង ជំងឺផ្តាសាយ
៤, ជួយអោយ ឆ្អឹងរឹងមាំ (ចំពោះស្រ្តីដែលអស់ រដូវ ឆ្អឹងរបស់ពួកគាត់មិនសូវរឹងមាំទេ ដូចនេះការទទួលទាន មើមខ្ទឹមស គឺពិតជាអាចជួយពួកគាត់)
៥, ជួយដល់អ្នក អត្តពលកម្ម
៦, កាត់បន្ថយ កូលេស្តេរ៉ុល (Cholesterol គឺបង្កអោយមានជំងឺបេះដូច)
៧, បង្កើតការចងចាំអោយកាន់តែល្អប្រសើរឡើង
៨, ជួយដល់ស្បែក ដូចការជួយទប់ស្កាត់ការខូចខាតរបស់កោសិកាស្បែក កំចាត់បាក់តេរីលើស្បែក ជាដើម។
ដូច្នេះ កុំភ្លេចញុំាខ្ទឹម នៅសប្តាហ៍នេះ!
ដោយគ្រាន់តែ យកមើមខ្ទឹមដែលស្រស់បំផុតដែលអ្នកអាចរកបាននិងបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះសម្រាប់រាងកាយរបស់អ្នក។
កុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក!!
ប្រភព៖ Nou SamAth Pharmacist
ផ្សាយបន្តដោយ៖ Sesan
No comments:
Post a Comment