ការងារដាំដុះដំណាំបន្លែចម្រុះនៅទូទាំងខេត្តពោធិ៍សាត់សម្រេចបានសរុបចំនួន២៧៣ហិចតាឬស្មើនឹង៦៨,៦០%នៃផែនការសរុបចំនួន៣៩៨ហិចតា។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ដែលផ្សាយដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុននៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្រ្តីបានលើកឡើងថា លទ្ធផលការងារបង្កបង្កើនផលដំណាំរួមផ្សំ និងសាកវប្បកម្មតាមគ្រួសារក្នុងត្រឹមឆមាសទី១ ឆ្នាំនេះ សម្រេចបានសរុប៤៣៥ហិចតាស្មើនឹង៧២,៣៨% ដែលផែនការប្រចាំឆ្នាំមាន៦០១ហិចតាក្នុងនោះបន្លែគ្រប់មុខមាន២៧៣ហិចតា,ឳឡឹក៧៩ហិចតា,ម្ទេសគ្រប់ប្រភេទ៥ហិចតា,ល្ពៅ៣៣ហិចតា,ម្នាស់១០ហិចតា និងដំឡូងជ្វា៣៨ហិចតា។
ដោយឡែកដំណាំឧស្សាហកម្មគ្រួសារកសិករអនុវត្តបាន១៩០៧៣ហិចតាស្មើ ៦,៧៨%ផែនការប្រចាំឆ្នាំ១៩៧០៧ហិចតាក្នុងនោះដំឡូងមី១៥៤១៦ហិចតា,ពោតក្រហម២១២៣ហិចតា,ពោតស២២៥ហិចតា,អំពៅ១៦៨ហិចតា,ដំណាំល្ង១៣៣ហិចតា,សណ្តែកដី៣៤១ហត,សណ្តែកបាយ២១៨ហិចតា,សណ្តែកអង្គុយ១៥៤ហិចតា,សណ្តែកសៀង៥១ហិចតា,ត្រាវ៦៧ហិចតា,សាគូ៦០ហិចតា,ខ្ញី៤៥ហិចតា និងរមៀត៧២ហិចតា។
អ្នកស្រីអ៊ុន លក្ខិណារស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកណ្តៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា គាត់បានធ្វើការដាំដុះដំណាំបន្លែបាន៤ដងក្នុង១ឆ្នាំ ដូចជា ត្រប់ ត្រសក់ ស្ពៃ និងខាត់ណាផ្កា…។ល។ ហើយទទួលចំណូលប្រហែល ៣០,០០០,០០០ រៀល លើផ្ទៃដីដាំដុះប្រហែល ៣០អា ។ ចំពោះបន្លែដែលគាត់ផលិតបានទៅបោះដុំនៅផ្សារភូពុយពោធិ៍សាត់ ប្រភេទបន្លែល្អលេខ១ និងលក់ដោយខ្លួនឯងខ្លះ។ ជាក់ស្តែងក្នុងមួយថ្ងៃត្រសក់លក់បានបរិមាណ ១០០ទៅ១៣០គីឡូក្រាមក្នុងតំលៃ២ ០០០រៀល (បោះដុំ) ននោងនិងត្រឡាចជាមធ្យម២២០០រៀល/១គីឡូក្រាម៕
ប្រភព៖ ផ្កាឈូក(By មុំ គន្ធា - June 26, 2020 )
ផ្សាយបន្តដោយ៖ Sesan
No comments:
Post a Comment