កសិកម្ម មាន ២២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ហើយមនុស្សចំនួនប្រហែល ៣ លាននាក់ធ្វើការក្នុងវិស័យ នេះ។
ការនាំចេញ ក្នុងវិស័យកសិកម្មកម្ពុជា នៅឆ្នាំ ២០១៨ បានឡើងដល់ ៤,២ លានតោន ដោយរួមមានស្រូវអង្ករ ដំឡូង ពោត ម្រេច ស្វាយ និងប្រេងរុក្ខជាតិ។
ទំហំពាណិជ្ជកម្មផ្នែកកសិកម្ម រវាងសហរដ្ឋអាមេរិក និងកម្ពុជាមានប្រហែល ២២០ លានដុល្លា ក្នុងមួយឆ្នាំ ហើយអាចមានកំណើនច្រើនថែមទៀត។
នៅឆ្នាំ ២០១៨ ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ១៥៧ លានដុល្លា ។ នេះគឺជាបរិមាណខ្ពស់បំផុតថ្មីមួយ ដោយភាគច្រើនគឺផលិតផលឈើ (១៣៤ លានដុល្លា) ដោយបន្ទាប់មកមានចំណីសត្វចិញ្ចឹមក្នុងផ្ទះ និងអង្ករ។
ផលិតផលកសិកម្មដែលសហរដ្ឋអាមេរិកនាំមកកម្ពុជា នៅឆ្នាំ ២០១៨ មានតម្លៃ ៦២ លានដុល្លា ដែលភាគច្រើនគឺចំណីធ្វើពីសណ្តែកសៀង (១៣ លានដុល្លា) ធញ្ញជាតិសម្រាប់ផលិតស្រាបៀ (១២ លានដុល្លា) ចំណីធ្វើស្រាប់ (៦លានដុល្លា)
ទំនិញកសិកម្មនាំចេញ របស់សហរដ្ឋអាមេរិកមកកម្ពុជាមានកំណើន ៤២២% រវាងឆ្នាំ ២០១០ និង ២០១៨។
ពាក់កណ្តាល នៃផលិតផលសរុបក្នុងស្រុកផ្នែកកសិកម្ម របស់កម្ពុជាគឺស្រូវ។ កម្ពុជា ស្ថិត ក្នុងចំណោមប្រទេសនាំអង្ករចេញលើសគេចំនួន ១០ ប្រទេស ក្នុងពិភពលោក។ ដោយបាននាំចេញចំនួន ៦២០ ០០០ តោន នៅឆ្នាំ ២០១៩។
មានតែ ៧០% នៃតម្រូវការបន្លែ និងផ្លែឈើរបស់កម្ពុជា ទេ ដែលផលិតក្នុងស្រុក។ ចំណែកផ្សេងពីហ្នឹងគឺត្រូវបាននាំចូល ពិសេសពីប្រទេសថៃ និងវៀតណាម។
កម្មវិធី ដូចជាកម្មវិធីហាវែស Harvest II ផ្តល់មូលនិធិដោយ កម្មវិធី គំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលអាមេរិក ក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ជំរុញផលិតកម្មដំណាំ ដូចជាស្វាយ ស្វាយចន្ទី និងម្រេច សម្រាប់លក់នៅទីផ្សារ ។
គម្រោងការធ្វើពាណិជ្ជកម្មលើវារីវប្បកម្មដើម្បីពាណិជ្ជកម្មមាននិរន្តភាព (CAST) គឺជាគម្រោងស្បៀងអាហារដើម្បីការអភិវឌ្ឍ របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ គម្រោង នេះ មានបំណងជំរុញឧស្សាហកម្មវារីវប្បកម្មយូរអង្វែង នៅកម្ពុជា ដើម្បីជួយបំពេញតម្រូវការដែលចេះតែមានការកើនឡើង ទៅលើប្រូតេអ៊ីនពីសត្វ និងប្រភពវារីវប្បកម្ម។
តម្រូវការរបស់ឧស្សាហកម្មវារីវប្បកម្មរបស់កម្ពុជា លើប្រូតេអ៊ីពីសណ្តែកសៀង ត្រូវបានគេរំពឹងថា នឹងឡើងដល់ ១ សែនតោនក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០៣០៕
ផ្សាយបន្តដោយ៖ Sesan
No comments:
Post a Comment