Sunday, 15 January 2023

បច្ចេកទេសដាំដំណាំទៀប

 

* ការរៀបចំរណ្តៅដាំ៖🌱🌱

✔ជីករណ្តៅទំហំ៥តឹកx៥តឹកxជម្រៅ៥តឹក
✔លាយដី ជីលាមកសត្វ ជីកំប៉ុស្ត៍ និងកំទេចស្លឹករុក្ខជាតិសម្រាប់ដាំ។

* ការរៀបចំដាំ៖🌱🌱
✔យកកូនពូជមកដាំដាកដាំស្មើត្រឹមមាត់រណ្តៅ
✔យកកូនកាំបិតមុតមកវះថង់កូនពូជពីបាតក្រោមទៅឆ្វេង និងទៅស្តាំ រួចទាញយកថង់ចេញ និងប្រយ័ត្នកុំឲ្យបែកដី បន្ទាប់មកកាយដីលប់ត្រឹមគល់វា
✔ដាក់ដី និងជីចូលរណ្តៅរួច យើងត្រូវជីករន្ធបីមុំ រួចដាក់ថ្មល្អិតៗចូលក្នុងមួយរន្ធ១គីឡូក្រាម
✔យកបង្គោលចងផ្អោបជាមួយដើមរបស់វាការពារពីការបោកបក់នៃខ្យល់
✔គម្លាតពីដើមនីមួយៗគឺ៣ម៉ែត្រ
✔យកចំបើងមកគ្របជុំវិញគល់របស់វា រួចស្រោចទឹក។

* ការថែទាំ និងដាក់ជី៖🌱🌱
✔ដាក់ជី 15-15-15 កន្លះគីឡូក្រាម ក្នុងមួយដើម ហើយ១ឆ្នាំត្រូវដាក់៣ដងសម្រាប់ការលូតលាស់
✔ដាក់ជី 8-24-24 សម្រាប់ជំនួយពេលវាផ្កាឲ្យបានច្រើន​ និងល្អ កម្រិតប្រើ ២-៤គីឡូក្រាមក្នុង១ដើម សម្រាប់រយៈពេល១ឆ្នាំ
✔ដាក់ជី 13-13-21 ជំនួយពេលវាចេញក្តិបផ្លែ កម្រិតប្រើ ២-៤គីឡូក្រាមក្នុង១ដើម សម្រាប់រយៈពេល១ឆ្នាំ
✔ ស្រោចទឹកឲ្យបានគ្រប់គ្រាន់
✔ទៀបចាប់ផ្តើមផ្កានៅកំឡុងខែមេសា និងអាចប្រមូលផលបានក្នុងកំឡុងខែកក្កដា រយៈពេល២-៣ឆ្នាំវានឹងចាប់ផ្តើមមានផល៕

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw





No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...