ផ្លែមង្ឃុត មានរសជាតិផ្អែម ឆ្ងាញ់ជាប់ចិត្ត និងមានតម្លៃគួរសម្យនៅលើទីផ្សារបច្ចុប្បន្ន។ ផ្លែមង្ឃុតមានសារជាតិចិញ្ចឹមទ្រទ្រង់ សុខភាពសំខាន់ៗ ដូចជា វីតាមីន B និង C ជាតិសរសៃ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក សង្ក័សី ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រជាដើម។
លើសពីនេះមង្ឃុត ជួយទប់ស្កាត់ ប្រឈមមុខនឹងជម្ងឺធាត់ និងលើសទម្ងន់ ជួសជុលគ្រឿងក្នុងសារពាង្គកាយ កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជម្ងឺឆ្លងផ្សេងៗទៀត ជម្រុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារ ប្រឆាំងនឹងជម្ងឺដាច់សរសៃឈាម ជំនួយដល់សុខភាពឆ្អឹង ជំនួយដល់ប្រព័ន្ធចងចាំ ជំនួយដល់សុខភាពស្បែក ធ្មេញ ប្រឆាំងនឹងរ៉ាឌីកាល់ ដែលធ្វើមនុស្សមានអារម្មណ៍តានតឹងផងដែរ។ខាងក្រោមនេះជាបច្ចេកទេសក្នុងការដាំដុះមង្ឃុត៖
✔ពូជដែលមានភាពរឹងមាំ អាចធន់ទ្រាំទៅនិងជំងឺផ្សេងៗ
✔ពូជដែលធន់ទ្រាំទៅនិងអាកាសធាតុ
✔ងាយចេញផ្កា និង កាន់ផ្លែបានច្រើន
✔ទំងន់ផ្លែទំហំធំល្អ
✔មានក្លិននិងរស់ជាតិឈ្ងុយឆ្ងាញ់ពិសារ
✔ផ្លែទុំទុកបានយូរ
✔មិនសូវមានសរសៃឆ្មារ
✔ពណ៌ស្អាតទាក់ទាញភ្នែក
ការបណ្តុះកូនមង្ឃត
ត្រូវជ្រើសរើសផ្លែទុំល្អ ធំល្អ មានក្លិនឆ្ងុយ រសជាតិផ្អែមឆ្ងាញ់
យកគ្រាប់ចេញ បកយកសំបកសាច់ចេញ រួចហើយលាងទឹកឲ្យស្អាត
យកគ្រាប់នោះ ទៅកប់ក្នុងថង់បណ្តុះ កប់រាក់ៗជម្រៅ០,៥ ស.ម រួចលប់ដីបន្តិច
ស្រោចទឹកជាប្រចាំ ២០ថ្ងៃក្រោយ កូនមង្ឃុតដុះពន្លកបាន៥-៧ស.ម បំបែកដាក់ថង់បណ្តុះធំជាងមុន
ថែទាំរហូតដល់កូនមង្ឃុត កំពស់ ៥០-៧០ស.ម អាចដាំបានហើយ
🌱ត្រូវជីករណ្តៅ ទំហំ១ម៉ែត្រ បួនជ្រុង ជម្រៅ ០,៥ម៉ែត្រ ទៅ ០,៧ម៉ែត្រ
🌱ចន្លោះជួរ និងចន្លោះរង ៨x ៨m
🌱យកដីស្រទាប់លើដាក់មួយដុំ និងស្រទាបក្រោមដាក់មួយដុំ
🌱បន្ទាប់មកយកលាមកសត្វ ឬជីកំប៉ុសគោក ចំនួន២បង្គី ២០គ.ក្រ
🌱បន្ទាប់មកច្របល់ជាមួយដី ស្រទាប់ផ្នែកខាងលើ ដាក់ទៅបាតរណ្តៅ
🌱ដាក់កំទេចកំទីរុក្ខជាតិ ឲ្យណែនរហូតពេញរណ្តៅ
🌱បន្ទាប់ពីដាំបាន ៧ ទៅ ១០ ថ្ងៃ ដាក់ជី ១៥-១៥-១៥ ពី ១០-១៥ ក្រាម/ដើម
🌱បន្ទាប់ពីដាំបាន ២ ទៅ ៣ ខែ ដាក់ជី ១៥-១៥-១៥ ពី ០,៥-១គីឡូក្រាម/ដើម
🌱ឆ្នាំទី១ ឡើងទៅ គឺដាក់ជី ១៥-១៥-១៥ ពី ១-២ គីឡូក្រាម និងជីលាមកសត្វ ១០-២០គីឡូក្រាម/ដើម ដាក់របៀបនេះ រហូតដល់ឆំា្នទី ៤-៥
🌱ឆ្នាំបន្តបន្ទាប់ទៀត ដាក់ជីដំណាំមង្ឃុតត្រូវធ្វើឡើងដូច
តទៅ គឺ ២ដងក្នុងមូយឆ្នាំ ជារៀងរាល់ឆ្នាំ នៅពេលប្រមូល ផលរួច និងធ្វើការសំអាតគល់កាត់តែងមែកដោយដាក់ ជី ១៥ ១៥ ១៥ ចំនួន៣គីឡូក្រាម/១ដើមអាស្រ័យទៅដោយប្រភេទដើមតូចឬធំ
🌱ចំងាយពីគល់ដើមដល់ចុងមែក ១ ម៉ែត្រដាក់ជី ១ គីឡូកា្រម
🌱ចំងាយពីគល់ដើមដល់ចុងមែក ២ ម៉ែត្រដាក់ជី ២ គីឡូកា្រម
🌱ចំងាយពីគល់ដើមដល់ចុងមែក ៣ ម៉ែត្រដាក់ជី ៣ គីឡូកា្រម
ការប្រមូលផលមង្ឃុត
អាយុ៥ឆ្នាំ ទៅចាប់ផ្តើមផ្តល់ផលហើយ ឆ្នាំដំបូង អាចផ្តល់ផ្លែពី១០-២០ផ្លែក្នុង១ដើម
ទិន្នផលផ្លែ កើនឡើងជារៀងរាល់ឆ្នាំអាស្រ័យការថែទាំ អាចដល់១០០០ផ្លែក្នុង១ដើម នៅអាយុ១៥ឆ្នាំ
ប្រមូលផលច្រើន ធ្វើឡើងពីខែ កញ្ញា ទៅតុលា
បន្ទាប់ពីចេញផ្កា៥-៦ឆ្នាំ អាចប្រមូលផលបានហើយ
ផ្លែចាស់ប្រែពណ៌ពី ខៀវខ្ចី ទៅក្រហមត្នោត និងមានសំបករាងទន់បន្តិចពេលច្របាច់
គេអាចបះវារាល់ថ្ងៃដោយសារផ្លែវាទុំមិនស្រុះបះបណ្តាក់គ្នារហូតអស់៕
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment