Saturday, 3 September 2022

ការធ្វើផ្អកស្នៅជាចំណីបំប៉នគោក្របី ( Silage Making for ruminant Feed )🌱🌿🐮🐃🐄


➡️តើផ្អកស្មៅ ( Silage ) ជាអ្វី?

ផ្អកស្នៅគឺជាស្មៅ ឬរុក្ខជាតិនៅស្រស់ដែលកាត់ជាកំណាត់ល្អិតៗ ហើយរក្សាទុកកន្លែងគ្មានខ្យល់ ដោយដាក់ក្នុងធុងបិតជិត ឬថង់ប្លាស់ស្ទីកបិតជិត ។

✅ផលប្រយោជន៍ផ្អកស្មៅ៖

-មានសារធាតុបំប៉ន និងជួយឲ្យគោក្របីលូតលាស់លឿន

✅ការផលិតទឹកមេផ្អកស្មៅ៖

កសិករអាចផលិតបរិមាណទឹកមេផ្អកស្មៅដោយខ្លួនឯងអាស្រ័យលើតម្រូវការជាក់ស្ដែងផលិតផ្អកស្មៅជាចំណីគោ ឬក្របី។ ទឹកមេផ្អកស្មៅនេះអាករក្សាទុកបានត្រឹមតែ ១អាទឹត្យប៉ុណ្ណោះ។ សមាសធាតុផលិតទឹកមេផ្អកស្មៅ

-ស្មៅស្រស់ ទម្ងន់ ០,៥គីឡូក្រាម

-ស្ករ ទម្ងន់ ២ក្រាម (០,២ខាំ)

-ទឹកសុទ្ធ ចំណុះ ១លីត្រ

-ដបទឹក មានចំណុះ ១លីត្រ

-ប្រដាប់វាស់កំហាប់ ប៉េហាស់ (Ph)

✅របៀបធ្វើទឹកមេផ្អកស្មៅ៖

បុកស្មៅស្រស់ចំនួន ០,៥គីឡូក្រាមឲ្យម៉ត់រួចពួតយកទឹកស្មៅ និងច្រោះឲ្យបានស្អាត់ (ថ្លាល្អ) ជាមួយតម្រងក្រណាត់ស្អាត់ដែលមិនមានជាប់សារធាតុផ្សេងៗ (ឧទាហណ៍ ៖ ជាតិប្រៃ សាប៊ូ…)

✅របៀបធ្វើ៖

យកទឹកស្មៅដែលច្រោះបានទៅលាយជាមួយស្ករ ០,២ខាំ និងទឹកចំណុះ០,៥លីត្រ បន្ទាប់មកច្រកចូលទៅក្នុងដបកែវស្អាតរួចបិតដបឲ្យជិតមិនឲ្យមានខ្យល់ចេញចូល ។

✅ការក្សាទុក ត្រួតពិនិត្យពីគុណភាពទឹកមេផ្អកស្មៅ៖

ទឹកផ្អកស្មៅត្រូវរក្សាទុកកន្លែងត្រជាក់ល្មម (មិនក្ដៅ មិនត្រជាក់ ) ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់មកត្រូវយក ដបមកពិនិត្យមើលគុណភាព និងវាស់កំហាប់របស់ទឹកមេផ្អកស្មៅ ។ កំហាប់ល្អស្ថិតនៅចន្លោះពី ៣ទៅ ៤,៥ ។

+របៀបលាយមេផ្អកស្មៅសម្រាប់ធ្វើផ្អកស្មៅ

យើងមិនអាចយកទឹកមេផ្អកស្មៅមកប្រើដោយផ្ទាល់ទេ ។ ទឹកមេស្មៅ១ដប (បរិមាណលាយខាងលើ) ត្រូវយកទៅលាយទឹកបន្ថែមចំណុះ ១០លីត្រជាមុនសិនទើបអាចលាយធ្វើជាផ្អកស្មៅបាន ។

✅ដំណើរការនៃការធ្វើផ្អកស្មៅ៖

-ច្រូតស្មៅស្រស់រួចដាក់ហាលឲ្យស្រពាប់

-ហាន់ ឬកាប់ចិញ្រ្ចាំឲ្យល្អិតតូចៗ

-ប្រោះ ឬបាញ់ទឹកមេផ្អកស្មៅដែលលាយទឹកឲ្យសព្វល្អក្នុងបរិមាណ ០,៥លីត្រ ក្នុងស្មៅ ២០គីឡូក្រាម

-ច្រក់ស្មៅចូលក្នុងថង់ប្លាស្ទិក ឬធុងមានថង់ប្លាស្ទិកក្នុង បន្ទិចម្ដងៗដោយជាន់បង្ហាប់ឲ្យណែន

-ចង់មាត់ថង់ប្លាស្ទិកដោយមិនឲ្យមានខ្យល់ខាងក្នុង ។ បើអាចបឺតខ្យល់ចេញពីថង់រួចចងកុំឲ្យខ្យល់ចូល

-រក្សាទុកយ៉ាងតិចចំនួន ៣អាទឹត្យទើបអាចយកទៅផ្ដល់ឲ្យគោក្របីស៊ី ។

សម្គាល់៖ ផ្អកស្មៅដែលមានពណ៍លឿងចាស់ និងមានក្លិនឈួល ។ ប្រសិនបើផ្អកស្មៅមានពណ៌ក្រម៉ៅ ប្រផេះ ឬដុះផ្សិត មិនត្រូវផ្ដល់ឲ្យគោក្របីស៊ីទេ ។

✅ការផ្ដល់ឲ្យគោ ឬក្របីស៊ី៖

កសិករអាចផ្ដល់ចំណីផ្អកស្មៅឲ្យគោក្របីស៊ីជារៀងរាល់ថ្ងៃទៅតាមបរិមាណដែលមាន ។ គោក្របី ១ក្បាលអាចស៊ីផ្អកស្មៅចំនួន ១គីឡូក្រាម ក្នុង ១ថ្ងៃ ដោយលាយជាមួយចំណីផ្សេងៗទៀត ដូចជា ជំបើង ស្មៅជាដើម ។ គួរផ្ដល់ផ្អកស្មៅដល់សត្វមេកំពង់បំប៉ៅកូន ភ្ជួររាស់អុសទាញ និងបំប៉នសាច់លក់ជាដើម ។

_____________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...