ជាទូទៅក្នុងការបង្កបង្កើនផលដំណាំនីមួយៗ តែងតែមានយាយី រាតត្បាតជានិច្ចពីពពួកសត្វចង្រៃ ក៏ដូចជាដំណាំដូង ដែលជាដំណាំងាយ និងទទួលរងការបំផ្លិចបំផ្លាញពីពពួកសត្វទាំងអស់នោះកសិករគ្រប់រូបតែងតែព្រួយចិត្តខ្លាំងបំផុតគឺលើកត្តា ដង្កូវដួង ខ្ញុង កញ្ចែ រាលត្បាតស៊ីបណ្តូលក្នុងដើម បំផ្លាញមិនប្រណី ស៊ីពីគល់រហូតដល់ចុង។
វាមានកត្តា២យ៉ាងធំៗ ដែលបង្ករឲ្យមានដង្កូវស៊ីដើមដូងកត្តាទាំងនោះមានដូចជា៖
#កត្តាប្រើជីធម្មជាតិ🌴
➡️ប្រើអាចម៌គោស្រស់ដែលមិនទាន់ស្ងួតបំលែងទៅជាជីកំប៉ុស្តិ៍ ហើយអាច់គោនោះផ្ទុកទៅដោយមេរោគ និងបាក់តេរី ដែលវាអាចបង្ករនិងវិវត្តន៌ទៅជា ពងដង្កូវ ញាស់ចេញជាដង្កូវដួង
➡️ដួងវិវត្តន៌ជាកញ្ចែអាច់គោក្នុងគំណរអាចម៌គោឬភក់ជ្រាំស្អុយជូរលួយដែលដាក់នៅក្បែគល់ដូង
➡️បន្ទាប់មកកញ្ចែ វាចាប់ផ្តើមស៊ីដើមដូងពីផ្នែកខាងក្នុងគល់ ហើយវាបង្ករបង្កើតពង និងកូនចៅវាក្នុងដើមដូងជាបន្តបន្ទាប់ដោយយើងមើលឃើញនិងចាប់អារម្មណ៌ពីវានោះឡើយ។
#កត្តាភ្នាក់ងារចំលង🌴
➡️មេអំបៅ…(មេអំបៅខ្មោច) វាក៏ជាភ្នាក់ងារចំលងដ៏សាហាវមួយរាលត្បាតពីលើដើមបង្ករកំណើត(រូបវដ្តជីវិតខាងក្រោម) វាស៊ីកាត់ស្លឹក និងរូងស៊ីតាមធាងដូងរហូតទៅដណ្តូលខ្ចីនៃកូមដូងដែលបណ្តាលអោយស្លឹកដូងក្រែពណ៌លឿន ខ្លោចស្លឹកស្រពោនងាប់ ខ្សល់បកមកល្មមៗជ្រះធាងបាក់កដាច់ចុងដូង។
ដូចនេះដើម្បីឲ្យដូងមានបញ្ហា ជាពិសេសនៅពេលដែរដូងមានផ្លែផ្កា យើងត្រូវតែថែទាំ នឹងការពារវាឲ្យបានមុនជាប្រចាំ ចៀសវាងមានបញ្ហាបានការពារ នោះដំណាំច្បាស់ជាមិនបានផលល្អទេ។
យើងអាចប្រើវិធីសាស្រ្ដ២ធំៗ ក្នុងការទប់ស្កាត់ពពួកសត្វល្អិតចង្រៃ ដូចច្នេះដើម្បីឲ្យដឹងពីរបៀបអនុវត្តន៏យ៉ាងណាយើងនិងរៀបរាប់ជូន ដូចខាងក្រោម៖
#វិធីសាស្រ្តបុរាណ🌴
➡️យើងដាក់អំបិលគ្រួសសុទ្ធ ឬលាយជាមួយនិងដីខ្សាច់ ដាក់តាមគល់នៃធាងដូងគ្រប់ស្រទាប់ និងបណ្តូលត្រួយដូងរៀងរាល់1ខែម្តង(វស្សា)3ខែម្តង(ប្រាំង)។
➡️ផ្នែកខាងក្រោមកញ្ចែស៊ីក្នុងដើមដូង= យើងខួងដើមដូងវាស់កំពស់1ម៉ែត្រពីដីមកលើ ទំហំ0.50សម(រុន្ធប៉ុនមេជើង) ជម្រៅ15-20សម(កណ្តាលនៃទំហំដើម) ហើយយើងយកខ្ទឹមស…មកញុកដាក់អោយពេញរុន្ធរួចយកដីឥដ្ឋមកបិទអោយជិតវិញ។
#វិធីសាស្រ្តទំទើប🌴
➡️ផ្នែកខាងលើ ប្រើថ្នាំគីមីបាញ់សរៀងរាល់2ខែម្តង ហើយប្តូរផ្លាស់មុខថ្នាំបាញឆ្លាស់គ្នា ។
-ផ្នែកខាងក្រោម ប្រើថ្នាំគីមីដាក់ ហើយធ្វើដូចវិធីសាស្រ្តបុរាណដែរ។
វិធីសាស្រ្ដនេះគ្រាន់ តែជាការស្រាវជ្រាវពីឯកសារផ្សេងៗតែប៉ុណ្ណោះ បានផលល្អឬក៏យ៉ាងណាទៀតគឺអាស្រ័យលើការអនុវត្តន៏របស់កសិករ ៕
_________________________________
គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment