Wednesday, 14 September 2022

វិធីសាស្រ្ដ២យ៉ាង ក្នុងការម្ចាត់ដង្កូវដួង ខ្ញុង កញ្ចែ រាលត្បាតស៊ីបណ្តូលក្នុងដើមដូង🌴🌴🐞

 

ជាទូទៅក្នុងការបង្កបង្កើនផលដំណាំនីមួយៗ ​តែងតែមានយាយី​ រាតត្បាតជានិច្ចពីពពួកសត្វចង្រៃ ក៏ដូចជាដំណាំដូង ដែលជាដំណាំងាយ និងទទួលរងការបំផ្លិចបំផ្លាញពីពពួកសត្វទាំងអស់នោះកសិករគ្រប់រូបតែងតែព្រួយចិត្តខ្លាំងបំផុតគឺលើកត្តា ដង្កូវដួង ខ្ញុង កញ្ចែ រាលត្បាតស៊ីបណ្តូលក្នុងដើម បំផ្លាញមិនប្រណី ស៊ីពីគល់រហូតដល់ចុង។

វាមានកត្តា២យ៉ាងធំៗ ដែលបង្ករឲ្យមានដង្កូវស៊ីដើមដូងកត្តាទាំងនោះមានដូចជា៖

#កត្តាប្រើជីធម្មជាតិ🌴

➡️ប្រើអាចម៌គោស្រស់ដែលមិនទាន់ស្ងួតបំលែងទៅជាជីកំប៉ុស្តិ៍ ហើយអាច់គោនោះផ្ទុកទៅដោយមេរោគ និងបាក់តេរី ដែលវាអាចបង្ករនិងវិវត្តន៌ទៅជា ពងដង្កូវ ញាស់ចេញជាដង្កូវដួង

➡️ដួងវិវត្តន៌ជាកញ្ចែអាច់គោក្នុងគំណរអាចម៌គោឬភក់ជ្រាំស្អុយជូរលួយដែលដាក់នៅក្បែគល់ដូង

➡️បន្ទាប់មកកញ្ចែ  វាចាប់ផ្តើមស៊ីដើមដូងពីផ្នែកខាងក្នុងគល់ ហើយវាបង្ករបង្កើតពង និងកូនចៅវាក្នុងដើមដូងជាបន្តបន្ទាប់ដោយយើងមើលឃើញនិងចាប់អារម្មណ៌ពីវានោះឡើយ។

#កត្តាភ្នាក់ងារចំលង🌴

➡️មេអំបៅ…(មេអំបៅខ្មោច) វាក៏ជាភ្នាក់ងារចំលងដ៏សាហាវមួយរាលត្បាតពីលើដើមបង្ករកំណើត(រូបវដ្តជីវិតខាងក្រោម) វាស៊ីកាត់ស្លឹក និងរូងស៊ីតាមធាងដូងរហូតទៅដណ្តូលខ្ចីនៃកូមដូងដែលបណ្តាលអោយស្លឹកដូងក្រែពណ៌លឿន ខ្លោចស្លឹកស្រពោនងាប់ ខ្សល់បកមកល្មមៗជ្រះធាងបាក់កដាច់ចុងដូង។

ដូចនេះដើម្បីឲ្យដូងមានបញ្ហា ជាពិសេសនៅពេលដែរដូងមានផ្លែផ្កា យើងត្រូវតែថែទាំ នឹងការពារវាឲ្យបានមុនជាប្រចាំ​ ចៀសវាងមានបញ្ហាបានការពារ នោះដំណាំច្បាស់ជាមិនបានផលល្អទេ។

យើងអាចប្រើវិធីសាស្រ្ដ២ធំៗ ក្នុងការទប់ស្កាត់ពពួកសត្វល្អិតចង្រៃ ដូចច្នេះដើម្បីឲ្យដឹងពីរបៀបអនុវត្តន៏យ៉ាងណាយើងនិងរៀបរាប់ជូន ដូ​ចខាងក្រោម៖

#វិធីសាស្រ្តបុរាណ🌴

➡️យើងដាក់អំបិលគ្រួសសុទ្ធ ឬលាយជាមួយនិងដីខ្សាច់ ដាក់តាមគល់នៃធាងដូងគ្រប់ស្រទាប់ និងបណ្តូលត្រួយដូងរៀងរាល់1ខែម្តង(វស្សា)3ខែម្តង(ប្រាំង)។

➡️ផ្នែកខាងក្រោមកញ្ចែស៊ីក្នុងដើមដូង= យើងខួងដើមដូងវាស់កំពស់1ម៉ែត្រពីដីមកលើ ទំហំ0.50សម(រុន្ធប៉ុនមេជើង) ជម្រៅ15-20សម(កណ្តាលនៃទំហំដើម) ហើយយើងយកខ្ទឹមស…មកញុកដាក់អោយពេញរុន្ធរួចយកដីឥដ្ឋមកបិទអោយជិតវិញ។

#វិធីសាស្រ្តទំទើប🌴

➡️ផ្នែកខាងលើ​ ប្រើថ្នាំគីមីបាញ់សរៀងរាល់2ខែម្តង ហើយប្តូរផ្លាស់មុខថ្នាំបាញឆ្លាស់គ្នា ។

-ផ្នែកខាងក្រោម ប្រើថ្នាំគីមីដាក់ ហើយធ្វើដូចវិធីសាស្រ្តបុរាណដែរ។

វិធីសាស្រ្ដនេះគ្រាន់ តែជាការស្រាវជ្រាវពីឯកសារផ្សេងៗតែប៉ុណ្ណោះ​  បានផលល្អឬក៏យ៉ាងណាទៀតគឺអាស្រ័យលើការអនុវត្តន៏របស់កសិករ ៕

_________________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw


Monday, 5 September 2022

វិធីផលិតចំណីមាន់ទា ជ្រូកដោយខ្លួនឯង បានលទ្ធផលល្អ និងកាត់បន្ថយចំណាយមួយចំណែកលើចំណីទិញពីរោងចក្រ🐔🐥🐷

សម្រាប់អ្នកចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក ជាដើម តែងតែជួបប្រទះនូវបញ្ហាលំបាក ក្នុងការផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ដល់សត្វដែលគេកំពុងចិញ្ចឹម។ ជាពិសេសអ្នកចិញ្ចឹមមាន់ ទា ជ្រូក សព្វថ្ងៃស្ទើរតែមិនអាចរកចំណេញបានពីការចិញ្ចឹមសត្វទាំងនោះឡើយ ពីព្រោះតម្លៃវត្ថុធាតុដើមសម្រាប់ផ្សំចំណីមានតម្លៃថ្លៃ ចំណីដែលបានផលិតពីរោងចក្រមានតម្លៃខ្ពស់ទាំងនេះ គឺជាការលំបាកមួយសម្រាប់អ្នកប្រកបរបរចិញ្ចឹមសត្វ ។

ប្រទេសខ្លះទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ ចំណែកដំណោះស្រាយវិញ គឺដំបូងយើងត្រូវរកវិធីដែលអាចផ្គត់ផ្គង់ចំណីឱ្យបានល្អប្រសើរសិន គឺលៃយ៉ាងណាឱ្យការចំណាយទៅលើចំណីនោះអស់តិច តែត្រូវមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងចំណីផលិតច្រកបាវលក់ចេញពីរោងចក្រដែរ ។

យើងខ្ញុំសូមណែនាំពីការប្រើប្រាស់ចំណីប្រភេទខ្លះដែលយើងអាចរកបាន និងផលិតបានដោយខ្លួនឯងមកបង្ហាញ ចំណីទាំងនោះត្រូវបានឆ្លងកាត់ការសាកល្បង និងទទួលបានលទ្ធផលយ៉ាងល្អ ហើយងាយរកបាននៅក្នុងប្រទេសយើងទៀតផង ។

➡️ឃ្លោក ជាដំណាំងាយដាំ ត្រូវបានគេប្រើសម្រាប់ឱ្យមាន់ ទាស៊ី

-កាប់វាជាដុំតូចៗ ស្ងោរវាឱ្យឆ្អិន។ ពេលស្ងោរដាក់ខ្លាញ់បន្តិច រួចទុកឱ្យត្រជាក់ ដួសដាក់លើរានមួយឱ្យមាន់ អាចឱ្យទាស៊ីបានដូចគ្នា (ននោងក៏អាចប្រើការបាន) ។

➡️ល្ពៅ

-កាត់ជាដុំតូចៗ រួចស្ងោរទុកឱ្យត្រជាក់ដាក់ឱ្យមេមាន់ ឬកូនមាន់ស៊ីក៏បាន (ទា និងជ្រូក ក៏អាចឱ្យស៊ីបានដែរ)។ ល្ពៅមានចំនួនប្រូតេអ៊ីនច្រើនដូចគ្នានឹងពោត ឬដំឡូងឈើដែរ ថែមទាំងមានជាតិប្រេងក្នុងនោះរួចជាស្រេចផង ។

➡️ត្រាវ

– កាត់ត្រាវជាដុំតូចៗ ហាលឱ្យស្ងួត រួចកិនឱ្យម៉ដ្ឋ។ ត្រូវបានប្រើជំនួសពោត និងអង្ករ ឬកន្ទក់

– អាចលាយម្សៅត្រាវនេះចំនួន 15% ក្នុងចំណីមាន់ដែលមានអាយុពី ១ថ្ងៃ ដល់១ខែ

-ត្រាវត្រូវបានប្រើសម្រាប់លាយបន្ថែមជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដោយរួមមានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែចាំបាច់ខ្លះទៀត ។

ដើម្បីឱ្យការចិញ្ចឹមមាន់ទទួលបានជោគជ័យ គេត្រូវផ្តល់ចំណីឱ្យកូនមាន់ឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យការលូតលាស់របស់វាបានប្រសើរ ម្យ៉ាងទៀតវាអាចជួយធ្វើឱ្យមាន់ឆាប់ធំជាងធម្មតា ។

អ្នកឯកទេសខាងចិញ្ចឹមជ្រូកនៅប្រទេសហ្វីលីពីនបានរំឭកថា មានមនុស្សច្រើនណាស់មានការយល់ច្រឡំថា ដើម្បីចិញ្ចឹមជ្រូកឱ្យធំធាត់ល្អ គេចាំបាច់ត្រូវប្រើប្រាស់ចំណីផលិតពីរោងចក្រ តែការយល់បែបនេះ គឺខុសស្រឡះ ពីព្រោះនៅតំបន់ខ្លះក្នុងប្រទេសហ្វីលីពីន គេមិនអាចរកទិញចំណីជ្រូកផលិតពីរោងចក្របានឡើយ ហេតុនេះអ្នកទាំងនោះបានប្រើប្រាស់រុក្ខជាតិ ដំណាំផ្សេងៗ ធ្វើជាចំណីឱ្យជ្រូក ហើយទទួលបានប្រសិទ្ធភាពដូចគ្នា ។ ចំណីចំបងរបស់ពួកគេ គឺដំឡូងឈើ ស្លឹកដំឡូងត្រូវបានគេកាត់មកហាលថ្ងៃឱ្យស្រពាប់សិនមុនដាក់ឱ្យជ្រូកស៊ី ឬដាក់ត្រាំទឹកមានលាយស្ករកាកអំពៅចំនួន ៣ម៉ោង មុនឱ្យជ្រូកស៊ី ចំពោះមើមដំឡូងវិញ គេកាត់ដំឡូងជាកង់ៗដាក់ត្រាំទឹកស្ករទុកផ្តល់ឱ្យជ្រូកស៊ីបន្ទាប់ពីត្រាំវាបានចំនួនយ៉ាងតិច ១សប្តាហ៍ (ត្រាំឱ្យលិច) ឬយូរជាងនេះ ។

ឯវិធីមួយទៀតនោះ គឺគេកាត់យកស្លឹកដំឡូងត្រួយខ្ចីៗ រួមទាំងមើមដំឡូងដាក់ស្ងោរវាជាមួយគ្នា ដាក់អំបិលបន្តិច ទុកឱ្យត្រជាក់ទើបលាយជាមួយកាកស្ករអំពៅឱ្យជ្រូកស៊ី អាចជំនួសចំណីរោងចក្របានទាំងស្រុង (អ្នកខ្លះថែមម្សៅត្រីចូល និង Premixed) ។

នៅប្រទេសចិន និងប្រទេសវៀតណាម គេប្រើស្លឹកទង និងមើមដំឡូងជ្វាសម្រាប់ការចិញ្ចឹមជ្រូក ដោយដាំវាបណ្តាក់គ្នា ។

រូបមន្តជំនួសចំណីរោងចក្រដែលមានប្រសិទ្ធភាព និងចំណាយតិច៖

កន្ទក់-មើម ដំឡូង + ស្លឹក + ម្សៅត្រី + អំបិល + ព្រីម៉ិច + ស្ករកាកអំពៅ

(កន្ទក់-មើម ដំឡូង និងស្លឹក ចំនួន 85% , ម្សៅត្រី ចំនួន 10% , អំបិល ចំនួន 1% , ព្រីម៉ិច ចំនួន 2% , ស្ករកាកអំពៅ ចំនួន 2%) ៕

___________________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw



Saturday, 3 September 2022

ការធ្វើផ្អកស្នៅជាចំណីបំប៉នគោក្របី ( Silage Making for ruminant Feed )🌱🌿🐮🐃🐄


➡️តើផ្អកស្មៅ ( Silage ) ជាអ្វី?

ផ្អកស្នៅគឺជាស្មៅ ឬរុក្ខជាតិនៅស្រស់ដែលកាត់ជាកំណាត់ល្អិតៗ ហើយរក្សាទុកកន្លែងគ្មានខ្យល់ ដោយដាក់ក្នុងធុងបិតជិត ឬថង់ប្លាស់ស្ទីកបិតជិត ។

✅ផលប្រយោជន៍ផ្អកស្មៅ៖

-មានសារធាតុបំប៉ន និងជួយឲ្យគោក្របីលូតលាស់លឿន

✅ការផលិតទឹកមេផ្អកស្មៅ៖

កសិករអាចផលិតបរិមាណទឹកមេផ្អកស្មៅដោយខ្លួនឯងអាស្រ័យលើតម្រូវការជាក់ស្ដែងផលិតផ្អកស្មៅជាចំណីគោ ឬក្របី។ ទឹកមេផ្អកស្មៅនេះអាករក្សាទុកបានត្រឹមតែ ១អាទឹត្យប៉ុណ្ណោះ។ សមាសធាតុផលិតទឹកមេផ្អកស្មៅ

-ស្មៅស្រស់ ទម្ងន់ ០,៥គីឡូក្រាម

-ស្ករ ទម្ងន់ ២ក្រាម (០,២ខាំ)

-ទឹកសុទ្ធ ចំណុះ ១លីត្រ

-ដបទឹក មានចំណុះ ១លីត្រ

-ប្រដាប់វាស់កំហាប់ ប៉េហាស់ (Ph)

✅របៀបធ្វើទឹកមេផ្អកស្មៅ៖

បុកស្មៅស្រស់ចំនួន ០,៥គីឡូក្រាមឲ្យម៉ត់រួចពួតយកទឹកស្មៅ និងច្រោះឲ្យបានស្អាត់ (ថ្លាល្អ) ជាមួយតម្រងក្រណាត់ស្អាត់ដែលមិនមានជាប់សារធាតុផ្សេងៗ (ឧទាហណ៍ ៖ ជាតិប្រៃ សាប៊ូ…)

✅របៀបធ្វើ៖

យកទឹកស្មៅដែលច្រោះបានទៅលាយជាមួយស្ករ ០,២ខាំ និងទឹកចំណុះ០,៥លីត្រ បន្ទាប់មកច្រកចូលទៅក្នុងដបកែវស្អាតរួចបិតដបឲ្យជិតមិនឲ្យមានខ្យល់ចេញចូល ។

✅ការក្សាទុក ត្រួតពិនិត្យពីគុណភាពទឹកមេផ្អកស្មៅ៖

ទឹកផ្អកស្មៅត្រូវរក្សាទុកកន្លែងត្រជាក់ល្មម (មិនក្ដៅ មិនត្រជាក់ ) ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់មកត្រូវយក ដបមកពិនិត្យមើលគុណភាព និងវាស់កំហាប់របស់ទឹកមេផ្អកស្មៅ ។ កំហាប់ល្អស្ថិតនៅចន្លោះពី ៣ទៅ ៤,៥ ។

+របៀបលាយមេផ្អកស្មៅសម្រាប់ធ្វើផ្អកស្មៅ

យើងមិនអាចយកទឹកមេផ្អកស្មៅមកប្រើដោយផ្ទាល់ទេ ។ ទឹកមេស្មៅ១ដប (បរិមាណលាយខាងលើ) ត្រូវយកទៅលាយទឹកបន្ថែមចំណុះ ១០លីត្រជាមុនសិនទើបអាចលាយធ្វើជាផ្អកស្មៅបាន ។

✅ដំណើរការនៃការធ្វើផ្អកស្មៅ៖

-ច្រូតស្មៅស្រស់រួចដាក់ហាលឲ្យស្រពាប់

-ហាន់ ឬកាប់ចិញ្រ្ចាំឲ្យល្អិតតូចៗ

-ប្រោះ ឬបាញ់ទឹកមេផ្អកស្មៅដែលលាយទឹកឲ្យសព្វល្អក្នុងបរិមាណ ០,៥លីត្រ ក្នុងស្មៅ ២០គីឡូក្រាម

-ច្រក់ស្មៅចូលក្នុងថង់ប្លាស្ទិក ឬធុងមានថង់ប្លាស្ទិកក្នុង បន្ទិចម្ដងៗដោយជាន់បង្ហាប់ឲ្យណែន

-ចង់មាត់ថង់ប្លាស្ទិកដោយមិនឲ្យមានខ្យល់ខាងក្នុង ។ បើអាចបឺតខ្យល់ចេញពីថង់រួចចងកុំឲ្យខ្យល់ចូល

-រក្សាទុកយ៉ាងតិចចំនួន ៣អាទឹត្យទើបអាចយកទៅផ្ដល់ឲ្យគោក្របីស៊ី ។

សម្គាល់៖ ផ្អកស្មៅដែលមានពណ៍លឿងចាស់ និងមានក្លិនឈួល ។ ប្រសិនបើផ្អកស្មៅមានពណ៌ក្រម៉ៅ ប្រផេះ ឬដុះផ្សិត មិនត្រូវផ្ដល់ឲ្យគោក្របីស៊ីទេ ។

✅ការផ្ដល់ឲ្យគោ ឬក្របីស៊ី៖

កសិករអាចផ្ដល់ចំណីផ្អកស្មៅឲ្យគោក្របីស៊ីជារៀងរាល់ថ្ងៃទៅតាមបរិមាណដែលមាន ។ គោក្របី ១ក្បាលអាចស៊ីផ្អកស្មៅចំនួន ១គីឡូក្រាម ក្នុង ១ថ្ងៃ ដោយលាយជាមួយចំណីផ្សេងៗទៀត ដូចជា ជំបើង ស្មៅជាដើម ។ គួរផ្ដល់ផ្អកស្មៅដល់សត្វមេកំពង់បំប៉ៅកូន ភ្ជួររាស់អុសទាញ និងបំប៉នសាច់លក់ជាដើម ។

_____________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw


គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...