ឈើអែម ( Cinnamon) គឺជាប្រភេទឈើម្យ៉ាងដែលមានរសជាតិផ្អែមលែមៗ ជាមួយក្លិនដ៏ក្រអូបរបស់វា ដែលមនុស្សភាគច្រើនបានស្គាល់វាតាមរយៈក្លិនរបស់វាដែលមាននៅក្នុងគ្រឿងផ្សំរបស់ទឹកអប់ និង គ្រឿងទេសនាៗ។ សំបកឈើអែមត្រូវបានគេជៀរចេញពីដើមដើមឈើអែមចាស់ៗដែលមានពណ៌ត្នោត ដើមឈើប្រភេទនេះគឺមានដើមកំណើតនៅ ប្រទេសបង់ក្លាដែស ប្រទេសស្រីលង្កា ប្រទេសឥណ្ឌា និងប្រទេសភូមា ហើយវាត្រូវបានគេយកធ្វើជាជំនួញនាំចូលទៅក្នុងប្រទេសអេស៊្សីបតាំងពី 2000 ឆ្នាំមុន គ.ស ម៉្លេះ។
សំរាប់ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការប្រើប្រាស់រួមគ្នារវាងទឹកឃ្មុំជាមួយនឹងសំបកឈើអែម ៖
✅ជួយបង្ការ និង កាត់បន្ថយអត្រាជំងឺដាច់សសៃឈាម ៖
ការប្រើប្រាស់បញ្ចូលគ្នារវាងទឹកឃ្មុំ និង ឈើអែមអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលនៅក្នុងសរសៃឈាម និង សំរួលមិនឲ្យមានការស្ទះ ឬ កកជាតិកូឡេស្តេរ៉ូលនៅក្នុងសសៃឈាមបានឡើយ។ ម៉្យាងវិញទៀតវាក៏ជួយដល់ចលនាកន្ត្រាក់សាច់ដុំបេះដូងឲ្យកាន់តែល្អផងដែរ។
✅កាត់បន្ថយការឈឺសន្លាក់ ៖ តាមរយៈការសិក្សាររបស់មន្ទីពិសោធន៍បានបង្ហាញថាចំពោះអ្នកដែលមានអាការឈឺសន្លាករ៉ាំរៃសូមទទួលទាននូវទឹកក្តៅអ៊ុនៗដោយលាយជាមួយនឹងទឹកឃ្មុំពីរស្លាបព្រាកាហ្វេ និង ម៉្សៅឈើអែមមួយស្លាបព្រាកាហ្វេ ជារៀងរាល់មុនអាហារពេលព្រឹក ការមានទំលាប់បែបនេះអាចជួយឲ្យធូរស្បើយអាការឈឺសន្លាក់។
✅ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ៖ ទាំងទឹកឃ្មុំ និង ឈើអែម មាននាទីដ៏សំខាន់ក្នុងការជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ តាមរយៈការកាត់បន្ថយជាតិជូរដោយចេញពីអាស៊ីតក្រពះ។ បន្ថែមពីនេះវាក៏ជួយបង្កើនមុខងារប្រព័ន្ធរំលាយអាហារយើងឲ្យកាន់តែប្រសើរទៀតផង។ដូចនេះដើម្បីទទួលបានសុខភាពល្អសូមទទួលទានទឹកឃ្មុំជាមួយ និង ឈើអែមជាប្រចាំ។
✅ព្យាបាលជំងឺសើស្បែក ៖ មុខងារដ៏ទៃទៀតដែលបានមកពីការរួមបញ្ចូលគ្នារវាង ទឹកឃ្មុំ និង ម៉្សៅឈើអែមនោះគឺវាមានតួនាទីប្រឆាំងទៅនឹងការចម្លងមេរោគ ប្រឆាំងទៅនឹងការរលាកជាដើម។ ការប្រើប្រាស់ម៉្សៅឈើអែម និង ទឹកឃ្មុំជាប្រចាំ អាចជួយព្យាបាល មុន ភាពជ្រាវជ្រួញ និង ស្នាមអុជដែលមាននៅលើស្បែកបានទៀតផង។
✅ជួយកាត់បន្ថយអាការស្រៀវធ្មេញ ឬ ឈឺធ្មេញ ៖ ដើម្បីទទួលបានភាពធូរស្បើយពីអាការស្រៀវធ្មេញ ឬ ឈឺធ្មេញ សូមយកម៉្សៅឈើអែមមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ បី ស្លាបព្រាកាហ្វេ រួចលាយឲ្យបានសព្វ បន្ទាប់មកយកវាទៅលាបនៅត្រង់ធ្មេញដែលឈឺ វានឹងជួយបន្ថយអាការស្រៀវ និង ឈឺធ្មេញ ហើយថែមទាំងជួយឲ្យខ្យល់ដកដង្ហើមស្រស់ថ្លាទៀតផង៕
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSdxr6vE6/
Sesan Youtube Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment