Friday, 4 March 2022

រូបមន្តវិធីធ្វើសាច់គោងៀត

 


គ្រឿងផ្សំ៖

-សាច់គោ ១គីឡូ វះជាចង្វារមូល ឬជាបន្ទះៗ(តាមចំណូលចិត្ត)

-ទឹកត្រី ១ស្លាបព្រាបាយ

-អំបិល កន្លះស្លាបព្រាបាយ

-ស្ករស ២ស្លាបព្រាបាយ

-ប្រេងល្ង ២ស្លាបព្រាបាយ

-ប៊ីចេង ១ស្លាបព្រាកាហ្វេ

-ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ

-ល្ងស ២-៣ស្លាបព្រាបាយ

-ម្ទេសហុយ (ដាក់តាមចំណូលចិត្ត)។

វិធីធ្វើ៖

១, យកសាច់ដាក់ប្រឡាក់ជាមួយ ទឹកត្រី អំបិល ប្រេងល្ង ស្ករស ប៊ីចេង ម្រេចម៉ត់ ល្ងស និងម្ទេសហុយប្រឡាក់ចូលគ្នាឱ្យសព្វល្អ ទុករយៈពេល ១ម៉ោង រួចហើយយកទៅដាក់ហាលថ្ងៃ ២-៤ថ្ងៃ (ដើម្បីឱ្យសាច់ស្ងួត និងក្រៀម) 



២, បន្ទាប់ពីហាលហើយអាចហូបបាន យកសាច់ទៅអាំង ឬចៀន តាមចំណូលចិត្តជាការស្រេច អាចជ្រលក់បន្ថែមជាមួយទឹកម្រេច ឬជ្រក់ល្ហុងតាមចំណូលចិត្តកាន់តែឆ្ងាញ់៕


សូមអរគុណសម្រាប់ការអានសូមជួយចែករំលែកបន្តផង!! 
ចូលរួមគ្រុបតេលេក្រាម៖ https://t.me/Sesan_group


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...