ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ឋី៖ ថ្ងៃនេះខ្ញុំសូមលេីកយកជ្រុងមួយនៃគំនិតរបស់ខ្ញុំ ដែលបានអនុវត្តកន្លងមកលេីវិស័យកសិកម្ម កសិឧស្សាហកម្មដាំដុះនិងចិញ្ចឹមសត្វ មកអោយប្រជាកសិករយេីងដែលនិយមចូលចិត្ត ប្រកបមុខរបររកស៊ីលេីវិស័យនេះដូចតទៅ
កសិករយេីងដែលជាអ្នកចិញ្ចឹមសត្វមួយចំនួនធំ គាត់បានផ្តោតអារម្មណ៍ថាចិញ្ចឹមសត្វ លក់សត្វយកផលចំណេញតែម្តង ឯចំណែកខ្ញុំវិញចិញ្ចឹមសត្វយកលាមកសត្វមកផលិតជាហ្គាស់ ដុតបញ្ចេញជាថាមពលអគ្គិសនីបំរេីសេចក្តីត្រូវការ រីឯចំណែកកាកសំណល់របស់វាយកមកផលិតជាជីធម្មជាតិ ដាក់ដំណាំបានជាច្រើនប្រភេទសិន ទេីបបានលក់ជ្រូកយកប្រាក់ជាក្រោយ បេីធ្វេីដូចខ្ញុំមិនមានផលប៉ះពាល់ដល់បរិស្ថាន ចំណេញប្រាក់ថ្លៃទិញអគ្គិសនី និងថ្លៃទិញជីដាក់ដំណាំផងដែរ។
ដោយសារតែបច្ចុប្បន្នជ្រូកដេកម៉ាស៊ីនត្រជាក់ត្រូវការប្រេីប្រាស់ថាមពលអគ្គិសនី ជាមធ្យម១,០០០,០០០គីឡូវ៉ាត់ម៉ោងក្នុង១ខែតម្លៃទិញអគ្គិសនី៧៣០៛ តម្លៃដែលខ្ញុំផលិតបានដោយខ្លួនឯងជាមធ្យមអស់តែ១៨០៛ទេមួយគីឡូវ៉ាត់ម៉ោង
រីឯតម្លៃជីធម្មជាតិនៅលេីទីផ្សារជាមធ្យម២៥០ដុល្លារមួយតោន តម្លៃចំណាយដែលខ្ញុំផលិតដោយខ្លួនឯងអស់តែ២០ដុល្លារទេក្នុងមួយតោន រីឯចំណែកតម្លៃជីគីមីនៅពេលនេះឡេីងថ្លៃទ្វេដង គឺពី៤០០ដុល្លាររហូតទៅដល់៨២០ដុល្លារក្នុងមួយតោនទៅហេីយ
អរគុណច្រើនខ្លាំងណាស់ដែលប្រិយមិត្តFacebook យេីងបានតាមតាមដាន បេីខុសឬត្រូវសូមមេត្តាអភ័យទោសផង មកអំពីរូបខ្ញុំមិនមែនជាបណ្ឌិតកសិកម្មក្នុងមហាវិទ្យាល័យណាមួយទេ ។
ធ្វើនៅតំបន់ឆ្នេរសមុទ្រកែវផុសវេលាម៉ោង៣រសៀលថ្ងៃចន្ទទី១៧ ខែមករា ឆ្នាំ២០២២
No comments:
Post a Comment