* ការរៀបចំរណ្តៅដាំ៖🌱🌱
✔ជីករណ្តៅទំហំ៥តឹកx៥តឹកxជម្រៅ៥តឹក✔លាយដី ជីលាមកសត្វ ជីកំប៉ុស្ត៍ និងកំទេចស្លឹករុក្ខជាតិសម្រាប់ដាំ។
* ការរៀបចំដាំ៖🌱🌱
✔យកកូនពូជមកដាំដាកដាំស្មើត្រឹមមាត់រណ្តៅ
✔យកកូនកាំបិតមុតមកវះថង់កូនពូជពីបាតក្រោមទៅឆ្វេង និងទៅស្តាំ រួចទាញយកថង់ចេញ និងប្រយ័ត្នកុំឲ្យបែកដី បន្ទាប់មកកាយដីលប់ត្រឹមគល់វា
✔ដាក់ដី និងជីចូលរណ្តៅរួច យើងត្រូវជីករន្ធបីមុំ រួចដាក់ថ្មល្អិតៗចូលក្នុងមួយរន្ធ១គីឡូក្រាម
✔យកបង្គោលចងផ្អោបជាមួយដើមរបស់វាការពារពីការបោកបក់នៃខ្យល់
✔គម្លាតពីដើមនីមួយៗគឺ៣ម៉ែត្រ
✔យកចំបើងមកគ្របជុំវិញគល់របស់វា រួចស្រោចទឹក។
* ការថែទាំ និងដាក់ជី៖🌱🌱
✔ដាក់ជី 15-15-15 កន្លះគីឡូក្រាម ក្នុងមួយដើម ហើយ១ឆ្នាំត្រូវដាក់៣ដងសម្រាប់ការលូតលាស់
✔ដាក់ជី 8-24-24 សម្រាប់ជំនួយពេលវាផ្កាឲ្យបានច្រើន និងល្អ កម្រិតប្រើ ២-៤គីឡូក្រាមក្នុង១ដើម សម្រាប់រយៈពេល១ឆ្នាំ
✔ដាក់ជី 13-13-21 ជំនួយពេលវាចេញក្តិបផ្លែ កម្រិតប្រើ ២-៤គីឡូក្រាមក្នុង១ដើម សម្រាប់រយៈពេល១ឆ្នាំ
✔ ស្រោចទឹកឲ្យបានគ្រប់គ្រាន់
✔ទៀបចាប់ផ្តើមផ្កានៅកំឡុងខែមេសា និងអាចប្រមូលផលបានក្នុងកំឡុងខែកក្កដា រយៈពេល២-៣ឆ្នាំវានឹងចាប់ផ្តើមមានផល៕
គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw