#ការចិញ្ចឹមក្របីយកសាច់🐃🐃
* របៀបធ្វើក្រោល៖
👉ក្រោលចិញ្ចឹមក្របីត្រូវនៅឃ្លាតឆ្ងាយពីទីប្រជុំជន លំនៅដ្ឋាន ប្រភពទឹកប្រើប្រាស់ ត្រូវមានរណ្តៅសម្រាប់ដាក់លាមកសត្វ ទឹកកាកសំណល់។
👉សង់ក្រោលនៅកន្លែងខ្ពស់ ស្រឡះស្រឡំ ធានាល្ហើយស្រួលនៅរដូវក្តៅ ហើយកក់ក្តៅក្នុងរដូវរងា។
ក្រោលអាចចាក់ស៊ីម៉ងត៍ឬដីដំបង្ហាប់អោយណែនក៏ប៉ុន្តែត្រូវតែខ្ពស់ជាងផ្ទៃដីនៅខាងក្រៅពី ២០ ដល់ ៣០ សង់ទីម៉ែត្រកម្រិតចំណោតពី ២ ដល់ ៣% ឆ្ពោះទៅចង្អូរបង្ហូរទឹក។
* បច្ចេកទេសចិញ្ចឹម៖
ក្របីចិញ្ចឹមធម្មតាត្រឹម ២ ដល់ ៣ ឆ្នាំគឺអាចលក់បាន។
ប្រហែលជា ២ ដល់ ៣ ខែមុនពេលពិឃាតយកសាច់ អ្នកចិញ្ចឹមចាំបាច់ត្រូវចិញ្ចឹម បន្ធាត់ក្របីដើម្បីបង្កើនទម្ងន់និងគុណភាពសាច់។
👉ខែទី ១៖ ធ្វើអនាម័យក្រោលជារឿយៗ បញ្ចុះព្រូន អោយក្របីស៊ីចំណីស្ងួត ចំណីស្រស់អោយបានគ្រប់គ្រាន់។
👉ខែទី ២៖ ព្រលែងអោយក្របីស៊ីស្មៅនៅវាលដោយសេរី ព្រមទាំងបំពេញចំណីមានជាតិម្សៅបន្ថែមក្នុងមួយថ្ងៃពី ១ ដល់ ២,៥ គីឡូក្រាមក្នុងមួយក្បាល។
👉ខែទី ៣៖ ព្រលែងវាលឬចិញ្ចឹមដាក់ទ្រុងក៏ប៉ុន្តែអោយក្របីស៊ីចំណីមានជាតិម្សៅច្រើនជាងប្រមាណពី ៣ ដល់ ៤ គីឡូក្រាមក្នុងក្របីមួយក្បាលក្នុងមួយថ្ងៃ។
* ការធ្វើអនាម័យបង្ការជំងឺ៖💉💊
👉ជារឿយៗ ត្រូវកម្ចាត់ជាតិពុល សម្លាប់មេរោគក្នុងក្រោល ស្នូកចំណី ស្នូកទឹកនិងឧបករណ៍ចិញ្ចឹមសត្វផ្សេងៗ ដោយប្រភេទថ្នាំមួយចំនួនដូចជា៖ Benkocid H an-Lodine Five-Lodine។
👉ចាក់វ៉ាក់សាំងគ្រប់ប្រភេទអោយបានគ្រប់គ្រាន់តាមកាលកំណត់ ជាពិសេសគឺជំងឺជាំឈាម ជំងឺអុតក្តាម។
👉ប្រើចំណី ទឹកផឹកគ្មានជាតិពុល មិនជ្រាបជាតិកខ្វក់ហើយ នៅរដូវប្រាំងត្រូវងូតទឹកអោយក្របីជារឿយៗ៕
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw