រុក្ខជាតិឆាយ៉ា(Cnidoscolus Chayamansa)មានប្រភពនៅតំបន់អាមេរិចកណ្តាលហើយបច្ចុប្បន្នវាជារុក្ខជាតិដែលត្រូវបាននិងកំពុងដាំដុះយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។ប្រជាជនកម្ពុជាហៅឈ្មោះថាបន្លែផ្អែមឬអូលីវ ឬខាត់ណាយក្សដែលឈ្មោះនេះហៅនៅតាមតំបន់។ដំណាំឆាយ៉ាសម្បូរទៅដោយ សារធាតុចិញ្ចឹមច្រើនជាពិសេសជាតិដែក ប៉ូតាស្យូម កាល់ស្យូមវីតាមីនអានិងវីតាមីនសេ។ជាទូទៅមានសារធាតុចិញ្ចឹម ២ទៅ៣ដងច្រើនជាងពួកបន្លែសន្លឹកផ្សេងៗទៀត។តាមការស្រាវជ្រាវពីវិទ្យាស្ថានជាតិអាហារូបត្ថម្ភពីប្រទេសម៉ិចស៊ិចនិងពីប្រភពផ្សេងៗបានអោយដឹងថាការបរិភោគឆាយ៉ានាំមកនូវ៖
គុណប្រយោជន៍ដល់សុខភាពដូចខាងក្រោម៖
-ជួយអោយចរន្តឈាមក្នុងរាងកាយដំណើរការបានល្អ
-ជួយការរំលាយអាហារ-ជួយការពារជំងឺឬសដូងបាត
-ជួយភ្នែកអោយមើលបានច្បាស់-ជួយបន្ថយលេស្តេរ៉ូល
-ជួយសំរកទំងន់-បង្កើតជាតិកាល់ស្យូមក្នុងឆ្អឹង
-ជួយការពាររលាកបំពង់ក និង ជំងឺក្អក
-ជួយការពារជំងឺខ្វះឈាមក្រហម-ជួយការចងចាំ និងខួរក្បាលចងចាំបានល្
-ជួយប្រឆាំងជំងឺទឹកនោមផ្អែម-ជួយអោយក្រចករឹងមាំល្
-ជួយម្តាយអោយមានទឹកដោះច្រើន-ជាចំណីសត្វដ៏ពេញនិយមសំរាប់មាន់ទា។ល។
#ការរៀបចំដី និងវិធីដាំដុះ៖
គេរៀបចំដីសម្រាប់ដាំឆាយ៉ា ដូចរៀបចំដីដាំដំណាំដំឡូងមីដែរ ដោយកាប់ដីជំរៅពី ១-១,៥ តឹក។ ឆាយ៉ា ជាដំណាំងាយដាំដុះដោយគេអាចយកដើមមកកាត់ជាកង់ៗ ប្រវែង ១,៥តឹក បន្ទាប់មកយក ទៅដាក់ដាំកន្លែងដែលបានរៀបចំរួច ដោយដាក់ភ្នែកមកខាងលើ។
#ការកែច្នៃសម្រាប់ធ្វើម្ហូប៖
-មុនពេលយកឆាយ៉ាមកបរិភោគ អាចធ្វើការសកដើមដូចជាបន្លែខាត់ណាដើម។ មុននឹងឆា គេយកទៅស្រុសជាមួយទឹកក្តៅជាមុនសិន ដើម្បីកាត់បន្ថយជ័រ ឬក្លិនក្រពុល។-អាចបរិភោគធ្វើជាអន្លក់ (ស្រុសឱ្យឆ្អិន) ឆា សម្លកកូរ ប្រហើរ និងចៀនជាមួយពងទាបាន
-ស្លឹកឆាយ៉ា គេអាចប្រើធ្វើជាចំណីសត្វ ដូចជាមាន់ ទា បានដែរ តែយកល្អ គេគួរតែត្រូវហាល វាឱ្យស្ងួតសិន។ដោយដើមឆាយ៉ាមានភាពងាយស្រួលក្នុងការដាំ ផ្តល់ផលច្រើន និងអាចប្រើជាបន្លែ ដែលមាន ប្រយោជន៍ល្អដល់សុខភាព និងសម្រាប់ការចិញ្ចឹមសត្វឱ្យស៊ីប្រមាណត្រឹម២០ភាគរយប៉ុណ្ណោះ ហើយ យកល្អហាលឱ្យស្ងួត។ ប៉ុន្តែ គេត្រូវចម្អិនវាឱ្យបានល្អរយៈពេលប្រមាណ ៥ ទៅ ១០នាទីមុននឹងបរិភោគ។ដូច្នេះ យើង គួរនាំគ្នាដាំ និងបរិភោគឆាយ៉ា។
សូមអរគុណសម្រាប់អានអត្ថបទនេះដលលចប់🙏🙏🙏
កុំភ្លេចចូលរួមចែករំឡែកអត្ថបទនេះទៅកាន់អ្នកផ្សេងទៀតបានអានផង!!