កាកាវ(Cocoa)គឺជាដំណាំកសិឧស្សាហកម្មមួយប្រភេទមានដើមកំណើតមកពីបណ្តាប្រទេសអាហ្វ្រិចខាងត្បូង ហើយ កម្ពុជាជាប្រទេសទី៣៩ដែលនឹងកំពុងដំណេីរការដាំដុះដំណាំមួយប្រភេទនេះ។
ដំណាំនេះងាយស្រួលក្នុងការដាំដុះ ស្រួលថែទាំ ធន់នឹងអាកាសធាតុ ធន់នឹងជម្ងឺ មិនចាំបាច់ប្រើជីគីមីឬថ្នាំពុល ឆាប់បានប្រមូលផលត្រឹមតែ១ឆ្នាំកន្លះទៅ២ឆ្នាំតែប៉ុណ្ណោះ។
កាកាវ(Cocoa)មានអាយុកាលវែង ដែលអាចប្រមូលផលរហូតដល់ 60ឆ្នាំឯណោះ។ ដំណាំមួយនេះអាចចម្រាញ់កែច្នៃ និង ផលិតទៅជា៖ គ្រឿងឧបភោគបរិភោគ គ្រឿងសំអាង ឱសថ អូវ៉ាន់ទីន មីឡូ សូកូឡា ឡេលាបស្បែក លាបមុខ សាប៊ូកក់សក់ អាហារបំប៉ន ថ្នាំសម្រកទម្ងន់ ថ្នាំជំនួយបេះដូង ទឹកនោមផ្អែម ។ល។ ម្យ៉ាងវិញទៀតដំណាំមួយនេះត្រូវបានមនុស្សគ្រប់ប្រទេសលើពិភពលោកនិយមចូលចិត្តទទួលទានផលិតផលរស់ជាតិកាកាវនេះផងដែរ ។
ជាពិសេសពីនេះទៅទៀតកាកាវ(Cocoa)ជាដំណាំតែមួយ គត់ដែលតម្លៃរបស់វាត្រូវបានពិភពលោកប្រកាសចូលទៅកាន់ទីផ្សារមហាយក្សចិន អឺរ៉ុប និង សហរដ្ឋអាមេរិចផងដែរ ។ដំណាំកាកាវ(Cocoa)នាពេលបច្ចុប្បន្នប្រជាជនកម្ពុជា កំពុង តែបង្កើនការដាំដំណាំនេះយ៉ាងសកម្មគ្រប់ខេត្តក្រុងទូ ទាំងប្រទេសកម្ពុជា តាមរយៈការនាំចូលពូជល្អបំផុតពីប្រទេសថៃ(ឈុំផននឹង) របស់ ក្រុមហ៊ុន ហ្វេមីលី កាកាវ ខូអិលធីឌី ។
ក្រុមហ៊ុនបានសហការណ៍ចាប់ដៃគូរជាមួយក្រុមហ៊ុន K.U.N ប្រទេសថៃបានយកពូជដំណាំមួយនេះទៅប្រកួតទូទាំងពិភពលោកនៅប្រទេសបារាំងហើយទទួលបានពានរង្វាន់លេខ១ជាប់ៗគ្នានៅឆ្នាំ2017និង 2018 ។ ដំណាំមួយនេះជាប្រភពចំណូលមួយដែលអាចបង្កើនជីវភាពគ្រួសារ បានយ៉ាងពិតប្រាកដ ស្របជាមួយនឹងទំហំនៃតម្រូវការទីផ្សារធំទូរលាយ និងតម្លៃជាក់លាក់។ ក្រុមហ៊ុនបានចុះហត្ថលេខាកុងត្រាទីផ្សារជាមួយបណ្តាប្រទេសដូចជា ថៃ ចិន ម៉ាឡេស៊ី ដែលអាចនិងបន្តជាមួយប្រទេសជប៉ុន និង សហគមន៍អឺរ៉ុបនាពេលខាងមុខឆាប់ៗនេះផងដែរ ។
ក្រុមហ៊ុនហ្វេមីលីកាកាវ ខូអិលធីឌី មានកុងត្រាទទួលទិញទិន្នផលពីប្រជាកសិកររយៈពេល១០ឆ្នាំ ក្នុងតម្លៃទាបបំផុត ១២០០៛/គីឡូក្រាម សំរាប់កុងត្រាដំបូង ចប់កុងត្រាប្រជាក សិករមានសិទ្ធិបន្តកុងត្រារបស់ខ្លួនដោយមិនកំណត់រយៈ ពេលទៀតឡើយគឺតាមចិត្តរបស់ប្រជាកសិករ និងមានសិទ្ធិលក់អោយក្រុមហ៊ុនផ្សេងៗ ឬ ឈ្មួញដទៃទៀតបាន។
សរុបសេចក្តីមកប្រជាពលរដ្ឋកម្ពុជាលែងព្រួយបារម្ភជាមួយដំណាំគ្មានទីផ្សារ និងភាពមិនច្បាស់លាស់ដូចជាដំណាំផ្សេងៗកន្លងមកទៀតហើយ ។ ស្របជាមួយគោលនយោបាយរាជរដ្ឋាភិបាលដែលកំពុងតែផ្តោតនិងជំរុញទៅលើវិស័យកសិកម្មយ៉ាងខ្លាំង ពីព្រោះប្រជាជនកម្ពុជា ៨០ភាគរយជាងទៅហើយដែលប្រកបរបរកសិកម្ម ហើយយើងសង្ឃឹមជឿជាក់ថា ដំណាំមួយនេះអាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើងនាថ្ងៃខាងមុខ។ នោះគឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលនឹងសម្រេចបាននូវការនាំចេញដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពលមួយប្រភេទទៀតក្រោមការខិតខំពីក្រុមហ៊ុនហ្វេមីលីកាកាវ ជាមួយប្រជាពលរដ្ឋកម្ពុជា ដែលជាដៃគូរសហការណ៍ជាមួយគ្នា និង បណ្តាប្រទេសជាដៃគូរសហការណ៍ជាច្រើនលើពិភពលោកនាពេលខាងមុខផងដែរ។
ប្រភព៖ តំណាងទីផ្សារក្រុមហ៊ុន ហ្វេមីលី កាកាវ សាខាស្រុកស្វាយលើ ខេត្តសៀមរាប។
ផ្សាយបន្តដោយ៖ Sesan