Tuesday, 4 November 2025

វិធីធ្វើផ្អកដើមពោត ឬពោតផ្អាប់🐮🐄

 

ចំណីគោដ៏ល្អវិសេសវិសាល មានប្រូតេអ៊ីនច្រើនឬលើសស្មៅស្រស់ទៅទៀត។ បើយើងកាច់ផ្លែពោត(ពោតចាស់) អស់ពីដើមរួចហើយ យើងក៏អាចកាប់ដើមពោតទាំងអស់នោះ យកដាក់ហាលសំដិល១ម៉ោង រួចហើយយកវាមកហាន់ឬកិនឬចិញ្ច្រាំខ្លីៗល្អិតៗ។ជីអ៊ុយរ៉េ ១គីឡូក្រាម លាយទឹក១០លីត្រ។ យកទឹកល្បាយនេះ កន្លះលីត្រ ស្រោចផ្សើមទៅលើដើមពោត ចំនួន ២០គីឡូក្រាម។ ច្រកកំទេចដើមពោតទៅក្នុងថង់ផ្លាស្ទិកដែលជិតល្អ ហើយជាន់ឬសង្កាត់បង្ហាប់វាអោយណែនល្អ កាន់តែណែន កាន់តែល្អ។ បឺតខ្យល់ចេញពីក្នុងថង់អោយអស់(ដោយប្រើម៉ាស៊ីនបូមធូលី) ចងមាត់ថង់អោយជាប់ យកទៅដាក់ក្នុងម្លប់ ចំនួន ២១ថ្ងៃ(សំរាប់ខែវស្សា)និង ១៤ថ្ងៃសំរាប់ខែប្រាំង។ បន្ទាប់មកយើងអាចយកទៅអោយគោស៊ីបានហើយ។ មុនពេលយកផ្អកពោតនេះទៅអោយគោស៊ី ត្រូវបើកចំហមាត់ថង់អោយបាន១០នាទីជាមុនសិន ដើម្បីបំបាត់ក្លឹនអាម៉ូញាក់ ទើបគោចូលចិត្តស៊ី។ យើងអាចរក្សាទុកបាន១ឆ្នាំបើយើងបឺតខ្យល់អស់ពីក្នុងថង់ ហើយទុកបាន៦ខែបើមានខ្យល់នៅក្នុងថង់។សត្វគោរបស់យើងនៅតែលូតលាស់ធំធាត់យ៉ាងឆាប់រហ័សទោះបីអោយវាស៊ីតែផ្អកពោតមួយមុខនេះក៏ជាការគ្រប់គ្រាន់។


សំរាប់ស្មៅឃីងក្រាស់ ឬស្មៅនេពៀរ គួរយកដើម្បីស្មៅដែលមានអាយុ៧៥ថ្ងៃឡើងទៅទើបល្អ។ ស្មៅដែលមានអាយុតិចជាងនេះគួរអោយគោវាស៊ីស្មៅនៅស្រស់ មិនបាច់ធ្វើស្មៅផ្អាប់ឬផ្អកស្មៅឡើយ។ សំរាប់ការធ្វើផ្អកជាលើកទី២យើងមិនបាច់ប្រើជីអ៊ុយរេទៀតឡើយ គឺប្រើទឹកមេផ្អកស្មៅដែលកើតមាននៅក្នុងថង់ផ្អកដែលយើងបានធ្វើនៅលើកទី១៕


ឯកសារកសិកម្មCopy link to invite friends👇

https://t.me/joinchat/JGHFAz3o3Eo2MzU1

No comments:

Post a Comment