គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸
ជួយដល់សុខភាពស្បែក✅
ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប្រយោជន៍ច្រើនមុខ វាផ្តល់ប្រយោជន៍ដល់ស្បែកនិងសក់ ជួយប្រឆាំងនឹងបាក់តេរី និងការប្រឆាំងនឹងផ្សិតផងដែរ។ យើងអាចចម្រាញ់វាធ្វើជាប្រេងទុកប្រើប្រាស់ គ្រាន់តែដាក់ប្រេងស្លឹកគ្រៃពីរបីដំណក់ចូលជាមួយប្រេងលាបស្បែករបស់យើងរួចលាបលើស្បែកដើម្បីធ្វើឲ្យស្បែកមានសុខភាពល្អ។ (ប្រេងស្លឹកគ្រៃយកក៏អាចរកទិញបាន យ៉ាងងាយនៅតាមផ្សារនានាក្នុងស្រុកយើង)។
ជួយគ្រប់គ្រងសម្ពាធឈាម✅
ស្លឹកគ្រៃផ្ទុកសារធាតុប៉ូតាស្យូមច្រើន ជួយបង្កើនការផលិតទឹកនោម នឹងជួយធ្វើឲ្យចរន្តឈាមដើរបានល្អ និងគ្រប់គ្រងសម្ពាធឈាមរបស់យើង។ ដូចនេះស្លឹកគ្រៃមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សេរីរាង្គរបស់យើង ជួយធ្វើឲ្យចរន្តឈាមដើរ បានល្អ ដែលជួយបញ្ចុះសម្ពាធឈាម និងជួយសម្អាតថ្លើមផងដែរ។
ជួយបញ្ហាស្លេកស្លាំង✅
នៅក្នុងស្លឹកគ្រៃមានសារធាតុចិញ្ចឹមល្អៗដូចជា អាស៊ីដហ្វូលិក វីតាមីនB1 ជាតិដែក និងសង្កសីជាដើម ដែលសារជាតិទាំងនេះវាធ្វើឲ្យរាងកាយរបស់យើងមិនស្លេកស្លាំង។ យើងអាចដាំវាធ្វើជាតែផឹករយៈពេលមួយខែអាចជួយដល់ការបង្កើនកម្រិត Hemoglobin ដែលជម្រុញឲ្យមានការផលិតគ្រាប់ឈាមក្រហមក្នុងរាងកាយ។
ជួយការរំលាយអាហារ✅
Citral ជាសារធាតុម្យ៉ាងដែលមាននៅក្នុងស្លឹកគ្រៃ សារធាតុនេះវាមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងប្រព័ន្ធ រំលាយអាហារ។ ស្លឹកគ្រៃមានសារធាតុប្រឆាំងអុកសុីតកម្ម និងសារធាតុប្រឆាំងការរលាក។ តាមការស្រាវជ្រាវស្លឹកគ្រៃត្រូវបាន គេយកមកប្រើប្រាស់ដើម្បីជួយព្យាបាលបញ្ហាទាក់ទងនឹងការរំលាយអាហារ ទល់លាមក ហើមពោះ ឬអាការៈមិនរំលាយអាហារជាដើម ការញុំាស្លឹកគ្រៃជាប្រចាំនឹងមានប្រយោជន៍ច្រើនដល់សុខភាព។
ជួយសម្រកទំងន់✅
ការញុំាតែស្លឹកគ្រៃបានជួយដល់មេតាប៉ូលីស ដែលមានប្រយោជន៍ដល់ការសម្រកទំងន់ កាន់តែពិសេសសម្រាប់គ្រប់គ្នាដែល ចង់សម្រក់ទំងន់ ស្លឹកគ្រៃក៏បានជួយបញ្ចេញជាតិទឹកដែលលើសចេញពីរាងកាយ ដែលជាមូលហេតុធ្វើឲ្យយើងឡើងគីឡូផងដែរ៕
នាំមកជូនដោយ៖ Sesan សេសាន
📍Join Telegram Channel:🔗
















_2.jpg)
_1.jpg)
_11.jpg)
_10.jpg)
_9.jpg)
_8.jpg)
_7.jpg)
_6.jpg)
_5.jpg)
_4.jpg)
_3.jpg)
_15.jpg)
_14.jpg)
_13.jpg)
_12.jpg)
_24.jpg)
_23.jpg)
_22.jpg)
_21.jpg)
_20.jpg)
_19.jpg)
_18.jpg)
_17.jpg)
_16.jpg)
_31.jpg)
_30.jpg)
_29.jpg)
_28.jpg)
_27.jpg)
_26.jpg)
_25.jpg)
_37.jpg)
_36.jpg)
_35.jpg)
_34.jpg)
_33.jpg)
_32.jpg)
_40.jpg)
_39.jpg)
_38.jpg)